ភ្នំពេញ, សូមមេត្តាជ្រាបជាព័ត៌មាន: សម្រាប់អ្នកទៅចាក់វ៉ាក់សាំងដូសលើកទី២ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តទៅ ។
ការចាក់វ៉ាក់សាំងហាមមិនអោយឆ្លងខណ្ឌ និងខណ្ឌដាច់ខាត បងប្អូនរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលបានចាក់លើកទី១ រួច នៅខណ្ឌផ្សេងក៏ដោយ នៅខណ្ឌសែនសុខក៏ដោយ អាចទៅចាក់លើកទី២ នៅទីតាំងចំនួន ០៥កន្លែង ក្នុងភូមិសាសាស្ត្រខណ្ឌសែនសុខ ដោយរៀបចំតាមប្រភេទវ៉ាក់សាំងដូចក្រោម :
👉 ទីតាំងចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (#Sinovac) (ដូសទី២)
១-ក្រសួងពាណិជ្ជកម្ម(រៀបចំដោយក្រសួង)
២-មណ្ឌលសាលាបឋមសិក្សាភ្នំពេញថ្មី (ផ្លូវ១០១៩ ផ្លូវហាណូយ ជិតសាលាសង្កាត់គោកឃ្លាង )
👉 ទីតាំងចាក់វ៉ាក់សាំងស៊ីណូហ្វាម (#Sinopharm) (ដូសទី២)
១-មណ្ឌលសុខភាពភ្នំពេញថ្មី (សង្កាត់គោឃ្លាង )
២-មណ្ឌលសុខភាពឃ្មួញ (ជាប់វត្តឃ្មួញ )
៣-មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន សែនសុខ (អន្លង់ក្ងាន សង្កាត់ឃ្មួញ )។
សូមបញ្ជាក់ សម្រាប់អ្នកចាក់ដូសទី២ តែប៉ុណ្ណោះ ដែលបានចាក់ពីលើកទី១ ចន្លោះ ១៤ថ្ងៃ ដល់ ២៨ថ្ងៃ (មិនអោយក្រោម១៤ថ្ងៃ មិនអោយលើស ២៨ថ្ងៃ) ។
👉អ្នករស់នៅក្នុងខណ្ឌសែនសុខ ហើយបានចាក់លើកទី១ នៅមណ្ឌលផ្សេងក្រៅពីខណ្ឌសែនសុខ ហើយត្រូវចាក់លើកទី២ នៅមណ្ឌលក្នុងខណ្ឌសែនសុខ ត្រូវប្រញ៉ាប់ទៅមណ្ឌលដែលត្រូវចាក់វ៉ាក់សាំង ដើម្បីក្រុមការងារ និងគ្រូពេទ្យរៀបចំ(កត់ឈ្មោះ) កំណត់ចំនួនវ៉ាក់សាំងហើយចាក់អោយបានឆាប់បំផុត៕
ដោយ, សិលា