ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារទី២០ខែមេសា ឆ្នាំ២០២១ បានសេចក្ដីជូនដំណឹងសម្រេចកែសម្រួលការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ត្រូវបានលើកលែងចំពោះជាអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគ (បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងទេស គ្រាប់ធញ្ញជាតិ អង្ករ…។ល)។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដោយត្រូវបន្តផ្អាកជាបណ្តោះអាសន្នរយៈពេល ៤ថ្ងៃ បន្ថែមទៀត(ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១) ដើម្បីទុកពេលឱ្យអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគទាំងអស់បានផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគវីដ-១៩ លើកទី២ ដល់មន្ត្រីសុខាភិបាល។
គួរបញ្ជាក់ថា បន្ទាប់ពីបានផ្តល់វត្ថុសំណាកលើកទី១ រយៈពេល ៥ថ្ងៃ ហើយត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្ត ទើបអាចអនុញ្ញាតឱ្យចូលលក់ដូរវិញបាន៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាងក្រោមនេះ៖