ភាគីវៀតណាម​ ផ្អាកការនាំបន្លែចូលកម្ពុជាដោយសារផ្ទុះកូវីដ-១៩​ នៅផ្សារដើមគ

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រោយពីមានផ្ទុះជំងឺកូវីដ-១៩នៅផ្សារដើមគដល់អាជីវករលក់បន្លែជាច្រើននោះ ភាគីវៀតណាមបានស្នើមកភាគីកម្ពុជា ផ្អាកការនាំបន្លែចូលកម្ពុជាបណ្ដោះអាសន្ន​ តែដោយឡែកទំនិញផ្សេងៗបើកឱ្យដំណើរការធម្មតា។ នេះបើតាមការបញ្ជាក់របស់លោក វង្ស ចាន់​ ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្នារតាំងយូ។

លោកប្រធានច្រកអះអាងថា នេះមិនមែនជាបញ្ហាឡើយ បើសិនខាងវៀតណាមបិទមិនឲ្យចូលតាមច្រកជ្រៃធំ ប៉ុន្តែក្រុមអាជីវករខ្មែរយើងបានសម្រុកទៅទិញបន្លែពីច្រកវៀតណាមនៅឯខាងខេត្តតាកែវវិញផងដែរ។

ទន្ទឹមនឹងករណីនេះដែរ នៅឯច្រកក្អមសំណឯណោះវិញ លោក សុទ្ធ សាវឿន ជាប្រធានច្រកបានថ្លែងប្រាប់ដែរថា ខាងច្រករបស់លោកមិនមានការដឹកជញ្ជូនបន្លែធំដុំទេ គឺមានតែបន្ដិចបន្ដួចប៉ុណ្ណោះ ខណៈដែលលោកបានអនុវត្តវិធានការកូវីដចំពោះការចេញ-ចូលរបស់ជនជាតិវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យមានការឆ្លងជំងឺកូវីដជាដាច់ខាត៕ ដោយ ស្អាងជ័យ

...

រូបភាព​៖ឯកសារ​ ច្រកវៀតណាមនៅឯខាងខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print