ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​រង​ការ​ប្ដឹង​ពី​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ ​ករណី​ទិញ​បង្គោល​ភ្លើង​ពី​ក្រុម​ចោរ

ចែករំលែក៖

ខេត្តតាកែវ ​៖​ ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​រង​ការ​ប្ដឹង​ពី​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ​ ដោយសារ​តែ​ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​បាន​ទិញ​បង្គោល​ភ្លើង​ពី​ក្រុម​ចោរ​ ដោយ​មិនដឹង​ថា​ ជា​បង្គោល​ភ្លើង​របស់​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ​។​

​ហេតុការណ៍​ប្ដឹង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ នៅ​អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​។​ របាយការណ៍​អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹង​ថា​ បង្គោល​ភ្លើង​ ១២​ដើម​ ក្នុង​១​ដើម​១២​ម៉ែត្រ​ត្រូវ​ក្រុម​ចោរ​សហការ​ជាមួយ​ថៅកែ​រថយន្ដ​ស្ទូច​ឈ្មោះ​លី​ គឹ​ម​ឡេ​ង​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ មានមុខរ​បរជា​អាជីវករ​ រស់នៅ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​លួច​ចេញពី​ភូមិ​ព្រែក​អំបិល​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ យក​មក​លក់​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គារ​ដែល​មាន​ស្នាក់​ការ​នៅ​ភូមិ​ផ្សារ​ជ្រែ​ឃុំ​អង្កាញ់​ស​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គារ​ទិញ​បង្គោល​ភ្លើង​ខាងក្នុង​១​ដើម​១០០​ដុល្លារ​ហើយ​ក្រោយ​ពេល​ទិញ​រួច​ក្រុម​ចោរ​បាន​យក​លុយ​រត់​បាត់​ដោយ​បន្សល់​ទុក​នៅ​តែ​រថយន្ដ​ និង​បង្គោល​ភ្លើង​នៅ​ចំណុច​ខាងលើ​។​

​ប្រភព​បន្ដ​ថា​ ក្រោយមក​ក៏​មាន​ខាង​តំណាង​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ​ ឈ្មោះ​ខៀវ​ សំ​អ៊ុយ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​បាន​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​ថា​ ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គារ​បាន​លួច​បង្គោល​ភ្លើង​របស់​ខ្លួន​ចំនួន​១២​ដើម​ ហើយ​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស​ក៏​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​មក​សាកសួរ​។​

​ក្រោយ​ពេល​សាកសួរ​ទើប​ដឹង​ថា​ ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គាគឺជា​អ្នក​រង​គ្រោះ​ រួម​ជាមួយ​ថៅកែ​រថយន្ដ​ស្ទូច​ផង​ដែរ​។​ លោក​ជុំ​ ឈឿ​ន​ អធិការ​ស្រុក​ព្រៃកប្បាស​បានអោយ​ដឹង​ថា​ តាម​ពិត​ក្រុម​ចោរ​បាន​ជួល​រថយន្ដ​ពី​ឈ្មោះ​លី​ គឹ​ម​ឡេ​ង​ ឲ្យ​ដឹក​បង្គោល​ភ្លើង​១២​ដើម​ខាងលើ​ដោយ​អះអាង​ថា​ ដឹក​យក​ទៅ​ដាក់​អោយ​ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​ហើយ​ក្រុមហ៊ុន​អ៊ូច​គា​ក៏​បាន​និយាយ​ថ្លៃ​ជាមួយ​ក្រុម​ចោរ​តាម​ទូរស័ព្ទ​ដោយ​ស្មានថា​ ជា​ម្ចាស់​បង្គោល​ដោយ​ថា​ ពេល​បង្គោល​ភ្លើង​ដឹក​ទៅ​ដល់​គិតលុយ​យក​។​

​ក្រោយមក​ ពេល​គិតលុយ​អោយទៅ​ក្រុម​ចោរ​រួចរាល់​ ខាង​ថៅកែ​រថយន្ដ​ក៏​ទូរស័ព្ទ​យក​លុយ​ពី​ម្ចាស់​បង្គោល​ដែល​ជា​ក្រុម​ចោរ​ ស្រាប់តែ​ក្រុម​ចោរ​នោះ​បិទ​ទូរស័ព្ទ​ដោយ​សង្ស័យ​ទាំង​ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​ទាំង​ថៅកែ​រថយន្ដ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អ​ធី​ការ​នគរបាល​ស្រុក​ព្រៃកប្បាស​ក្រែង​ថា​ ចាញ់បោក​គេ​ហើយ​ភ្លាមៗ​នោះ​ ស្រាប់តែ​ម្ចាស់​បង្គោល​ភ្លើង​ពិតប្រាកដ​ក៏​មក​ដាក់​ពាក្យ​ប្ដឹង​ដែរ​។​

​បច្ចុប្បន្ន​សំណុំរឿង​ខាងលើ​ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​និ​តិ​វ​ធី​ច្បាប់​ ៕​ ជី​សូរ​កា​

...

takeo2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print