មានកម្មការិនី​ម្នាក់ឆ្លងកូវីដ-១៩ ជិះរថយន្ដជាមួយកម្មករជា​ច្រើនទៀត​ចុះ​ឡើង​ទៅផ្ទះរាល់ថ្ងៃ

ចែករំលែក៖

ខេត្តព្រៃវែង ៖ បើ​យោងតាម​ការបញ្ជាក់ពី​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​ពារាំង នៅ​ព្រឹក​ទី​២១ ខែមេសា ឆ្នាំ២០២១​ននេះ ប្រាប់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា, កម្មការិនីម្នាក់ធ្វើការនៅរោងចក្រ 7NG ឃុំ​វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ឈ្មោះ ឌឿ​ន ច​ន្ធា ​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ឆ្លង​ជំងឺកូ​វីដ​១៩ ហើយបាន​ជិះរថយន្ដ​ជា​មួយកម្មករ​កម្មការិនីជាច្រើនផ្សេងទៀត ចុះឡើងពីកន្លែងធ្វើការទៅផ្ទះរាល់ថ្ងៃ។

តាមការបញ្ជាក់បានឲ្យដឹងថា កម្មការិនី​ដែលវិជ្ជមានជំងឺ​កូ​វីដ​១៩​រូបនេះ កន្លងមក​បាន​ជិះ​រថយន្ត​ដឹក​កម្មករ​ជាមួយ​កម្មករ​កម្មការិនីជាច្រើនផ្សេងទៀត​ជាប្រចាំ​ ពី​ផ្ទះ​ទៅកន្លែងធ្វើ​ការ ​និង​ពី​កន្លែងធ្វើការ​មក​ផ្ទះ​វិញ​។​ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២១ កម្មការិនីរូបនេះមាន​អាការៈ​ក្ដៅខ្លួន ហើយក្រុមគ្រូពេទ្យ​បាន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​សំណាក​។​ លុះដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២១​ ជាលទ្ធផល​គឺ​វិជ្ជមាន​កូ​វីដ​១៩​។​

មន្ត្រី​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​ពារាំងបានបញ្ជាក់ថា​ ករណីនេះ​អាចមាន​អ្នកពាក់ព័ន្ធ​ច្រើន​ ហើយមន្ត្រីជំ​នាញ និងក្រុមគ្រូពេទ្យកំពុងស្រាវជ្រាវរកនាក់ពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លង​រីក​រាល​ដាលចូលសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា, រថយន្តដឹកកម្មករកម្មការិនី ភាគច្រើនគឺផ្ទុកមនុស្សច្រើននាក់ដ៏ចង្អៀតតាន់តាប់ ដែលជាហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងកូវីដ-១៩ ប្រសិនបើមាននរណាម្នាក់ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩នោះ។ កត្តាខ្លះដោយហេតុផលថា, រថយន្តដឹកជញ្ជូនកម្មករកម្មការិនី គឺបង់ប្រចាំខែ ដែលមានតម្លៃទាបសមរម្យ ដូច្នេះម្ចាស់រថយន្តបង្ខំដាក់ឲ្យបានច្រើនដើម្បីទទួលបានក្នុងមួយខែមួយខែសមរម្យសម្រាប់ការដឹកជញ្ជូនរបស់ខ្លួន។ ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ អាជ្ញាធរនិងសមត្ថកិច្ច គួរមានវិធានការរឹតត្បិតបន្តិច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈការផ្ទុកមនុស្សដោយគ្មានគម្លាតតាមវិធានសុខាភិបាល៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print