គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ BCarboca និង SAKAGRO _ Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ ZAGRO គ្មានលេខបញ្ជីកា ឬបវទន៍ពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មាន ស្ដីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ BCarboca និង SAKAGRO _ Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ ZAGRO គ្មានលេខបញ្ជីកា
ឬបវទន៍ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ BCarboca និង SAKAGRO _Cambodia គ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ និង បញ្ចិកា ឬប្រវេទន៍ គិតត្រឹមថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២១ ។
SAKAGRO_Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ ZAGRO ដោយគ្មានលេខអនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ឱសថ ឧបករណ៍បរិក្ខារពេទ្យ ឬគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខ បញ្ជីកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀត
នោះ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលសម្លាប់មេរោគ ZNGPO ដែលបានកំពុងផ្សព្វផ្សាយលក់ដោយគណនីបណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងគណនីផ្សេងៗទៀត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុកខាងលើ និងគណនីពាក់ព័ន្ធដទៃទៀតដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាងនៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦ ។
សូមភ្ជាប់មកជាមួយនូវរូបភាពគណនីបណ្តាញសង្គមហ្វេសប៊ុកទាំងពីរ និងផលិតផលសម្រាប់ មេរោគ ZAGRO ខុសច្បាប់ខាងលើ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print