ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ចុះរុះរើទីតាំងលក់ដូរមិនរៀបរយ និងរំលោភលើដងផ្លូវសាធារណៈ នៅម្ដុំផ្សារថ្នល់បត់ចំការដូង ដែលបងប្អូនអាជីវករ និងប្រជាពលរដ្ឋមកទិញទំនិញ បានផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីឈានដល់ការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩។
ជាមួយ្នានោះដែរ លោកស្រី អភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនអាជីករទាំងអស់ទៅយកសំណាកពិនិត្យរកមេរោគកូវីដ១៩ នៅអនុវិទ្យាល័យ និងបឋមសិក្សាដង្កោឱ្យបានគ្រប់គ្នា និងបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវក្រោយពេលយកសំណាករួចរាល់៕
...
ដោយ ៖ ភារ៉ា ដង្កោ