រដ្ឋបាលខេត្តស្វាយរៀងចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមផេករដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
បានឱ្យដឹងថា ជាលើកដំបូងក្នុងខេត្តស្វាយរៀង នៅថ្ងៃនេះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ក្នុងខេត្ត បានសហការជាមួយក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឫអវិជ្ជមានក្នុងរយៈពេល១៥នាទី ក្រោយធ្វើតេស្តរួច៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print