គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ យកសំណាកនៅសាលាបឋមសិក្សា សុភមង្គល បានសរុបចំនួន ៣២៦នាក់ / វិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានបញ្ជាក់អោយដឹងនៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ថា,គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ យកសំណាកនៅសាលាបឋមសិក្សា សុភមង្គល បានសរុបចំនួន ៣២៦នាក់ / វិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់។

សូមបញ្ជាក់ថា,នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ សាលាបឋមសិក្សា សុភមង្គល បានសរុបចំនួន ៣២៦នាក់ / វិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់

កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងបងស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។
សូមជម្រាបថា​ នៅថ្ងៃទី២០ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៣០៣នាក់​ (សហគមន៍ទាំង ៣០៣នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ២៣៩នាក់​ក្នុង​នោះ​រួម​មាន​៖

គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៧៧៤៧ នាក់
– អ្នកជាសះស្បើយ= ២៧៩៤ នាក់
– អ្នកកំពុងព្យាបាល= ៤៨៩៣ នាក់
– អ្នកស្លាប់= ៥៤ នាក់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print