ផ្ទុះគ្រាប់បែក១គ្រាប់ បណ្ដាលឱ្យស្លាប់ និងរងរបួសមនុស្សចំនួន៣នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ យ៉ាងតិចណាស់ក៏មានមនុស្សម្នាក់​ស្លាប់​ និងពីរនាក់រងរបួសធ្ងន់ស្រាលដោយ​សារការផ្ទុះគ្រាប់បែក​ បន្ទាប់ពីជនរងគ្រោះ​ម្នាក់ក្នុងចំណោមទាំង៣នាក់រេីសបានគ្រាប់​បែកដែលកប់ក្នុងដីហេីយយកមកវាយដំយករំសេវ​ ។ 

  ប្រភពព័ត៌មាន​ឱ្យដឹង​ថា​ ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលា​ម៉ោង១២:១០នាទី នៅចំណុចខាងកើតភូមិត្រពាំងព្រីងចម្ងាយ២០០ម៉ែត្រ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៃផ្ទះឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ​ ។ 

  ប្រភពព័ត៌មាន​ដដែលបានបន្តថា​អ្នករងគ្រោះទាំង៣​នាក់រួមមាន​ ៖

១- ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ​១២ឆ្នាំ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។

២- ឈ្មោះ ម៉ុត សំណាង  ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

៣- ឈ្មោះ បេ គួយ  ភេទប្រុស​អាយុ៧៨​ឆ្នាំ (របួសស្រាល) បញ្ជូនទៅព្យាបាល​នៅ​ មន្ទីរពេទ្យបង្អែកស្រុក។

​ ជនរងគ្រោះទាំង៣នាក់នេះ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

  សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ពីមូលហេតុ​ថា​ ពួកគេរេីសបានគ្រាប់កប់ក្នុងដីដែលកំពុងភ្ជួរ ហើយយក​មកដំចាក់យករំសេវ ក៏បណ្ដាលឱ្យផ្ទុះតែម្តង ។ 

  គួរ​កត់​សម្គាល់​ថា​ បម្រាមអាជ្ញាធរកម្ចាត់មីន​សរសេរ​ថា​ សូមកុំប៉ះពាល់គ្រប់យុទ្ធភណ្ឌ​ មិនទាន់ផ្ទុះនានា។

ក្នុងករណីបាន​ប្រទះឃើញសូមរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត​ ៕

  

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print