លោក ស្វាយសំអ៊ាង ថាមណ្ឌលគិរីមានធនធានជីវ ចម្រុះសម្បូរបែប ជាពិសេសព្រៃឈើ និងសត្វស្ទើរគ្រប់ប្រភេទ

ចែករំលែក៖

មណ្ឌលគិរី៖ អភិបាលរង ខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានមាន ប្រសាសន៍ថា ​មណ្ឌលគិរី​ គឺជា​ខេត្តមួយ ដែលមាន ធនធាន ជីវចម្រុះ សម្បូរបែប​ ជាពិសេស ព្រៃឈើ និងសត្វ​ ស្ទើរគ្រប់ ប្រភេទ តាមការ ប៉ាន ស្មាន​ ទូទាំង ខេត្ត មណ្ឌលគិរី មានពពួក ថនិកសត្វជិត ១០០ប្រភេទ សត្វស្លាប ជិត៤០០ប្រភេទ និងឧរង្គ សត្វជាង ៥០ប្រភេទ។

លោកបានមានប្រសាសន៍បែបនេះ​ នៅក្នុងកិច្ចប្រជុំរាយការណ៍​ អំពីលទ្ធផល​នៃការ សិក្សា​ស្រាវជ្រាវជីវ​ចម្រុះរយៈពេល ​១០ឆ្នាំក្នុងតំបន់ទេសភាព ខ្ពង់រាបភាគខាងកើតប្រទេស កម្ពុជា​ក្នុងខេត្តមណ្ឌលគិរី ដែលអនុវត្ត ដោយអង្គការWWF នៅសាលប្រជុំពេជ្រដា នាព្រឹកថ្ងៃទី ១៧ ខែកក្កដា​នេះ។​
លោក អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងទៀតថា៖ ធនធានធម្មជាតិមិនត្រឹមតែ ជាជម្រកសត្វគ្រប់​ប្រភេទនោះទេ ​ថែមទាំងបង្ហាញនូវទេសភាព ដ៏ល្អត្រកាលសម្រាប់ការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ដែលជាផ្នែក​មួយក្នុងការជូយលើកកម្ពស់ នូវជីវភាពប្រជាពលរដ្ឋ នៅក្នុងតំបន់នេះផងដែរ ។

ក្នុងកិច្ចប្រជុំនោះ លោកបាន​ធ្វើការវាយ តម្លៃខ្ពស់ចំពោះតំបន់ ទេសភាពខ្ពង់រាបភាគខាងកើត ​នៃប្រទេស​កម្ពុជា ជាតំបន់មួយដ៏មានសារៈសំខាន់ ក្នុងចំណោមតំបន់អភិរក្សជីវចម្រុះ ជាង២០០លើពិភពលោក។ ដូចនេះយើង​ទាំង​អស់គ្នាត្រូវចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងថែរក្សា ការពារអភិរក្ស និងប្រើប្រាស់​ព្រៃឈើប្រកបដោយនិរន្តភាព។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ មេត្តាបន្ត​ចូល​រួមសហការ និងគាំទ្រដល់រដ្ឋបាល ព្រៃឈើ ដើម្បីរួមចំណែកដល់ គម្រោងអភិរក្សជីវចម្រុះ នៅក្នុងតំបន់​អភិរក្ស​សត្វ​ព្រៃនៅ ខេត្តមណ្ឌលគិរីផងដែរ៕

Picture2

...

Picture1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print