ចាប់ខ្លួនចោរប្លន់ក្រោយពីគេចខ្លួនអស់រយៈពេល៧ឆ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី ចេត វ៉ាន់នី ស្នងការរងនគរបាលខេត្តបាត់ដំបងដឹកនាំកម្លាំងមន្រ្តីក្រោមឱវ៉ាតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែងចាប់ខ្លួនចោរប្លន់ម្នាក់បន្ទាប់ពីធ្វេីសកម្មភាពប្លន់នៅខេត្តបាត់ដំបងរួចរត់មកពួនសំងំអាថ្មានៅខេត្តពោធិ៍សាត់អស់រយៈពេល៧ឆ្នាំ។

ហេតុការណ៍ឃាត់ខ្លួនចោរប្លន់កាលពី៧ឆ្នាំមុនខាងលេីធ្វេីឡីេងកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ-ឃំុប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិខាងលេីនេះ លោកវរៈសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងដែរថាជនត្រូវបានឃាត់ខ្លួនឈ្មោះ កូវ ប្រុស ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិកោះធំ ឃំុព្រៃត្រឡាច ស្រុកទុក្ខគីរី ខេត្តបាត់ដំបង។

លោកបន្តថាការកម្លាំងសហការគ្នាចាប់ខ្លួនបុរសរូបនេះ ធ្វេីឡីេងតាម (ដីកាបង្គាប់ឲ្យចាប់ខ្លួន)លេខ២៩៥ ដ.ច.ខ ចុះថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១១ ដោយចោទពីបទ(លួចដោយហិង្សា)ដែលប្រព្រឹត្តឡីេងនៅចំណុចភូមិបឹងប្រិយ៍មានជ័យ ឃំុឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០០៩ ក្រោមបទល្មេីសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ តម្រូវដាក់ពន្ធនាគារកំណត់ ៤ឆ្នាំបួនឆ្នាំ គិតត្រឹមថ្ងៃចាប់ខ្លួន ចេញដោយលោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនំុជម្រះនៃសាលាដំបូងខេត្តបាត់ដំបង។

លោក អធិការស្រុកបន្តទៀតថា ចំពោះជនសង្ស័យចោរប្លន់ត្រូវបានចាប់ខ្លួនខណៈធ្វេីសកម្មភាពតាំងពីឆ្នាំ២០០៩ ហេីយទេីបចាប់បាននៅឆ្នាំ២០១៦នេះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាំខ្លួនយកទៅអនុវត្តបន្តតាមនិតិវិធី៕

IMG-20160308-WA0057

IMG-20160308-WA0056

IMG-20160308-WA0058

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print