ព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា

ចែករំលែក៖

អបអរសាទរទិវាអន្តរជាតិនារី ៨ មិនា
Happy International Women’s Day !

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមីនា ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅវិមានសន្តិភាព។

ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំនេះគឺប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» មានទិសដៅបង្កើន និងពង្រឹងភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនិងការយល់ដឹងអំពីសិទ្ឋិមនុស្សរបស់ស្ត្រី និងក្មេងស្រី ការចូលរួមពេញលេញនិងស្មើភាពរបស់ស្ត្រីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត ការពង្រឹងយន្តការគណនេយ្យភាពសំរាប់សមភាពយែនឌ័រ (Gender) និងការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសរដ្ឋកិច្ច ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ ទី ៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលកំណត់យកអភិបាលកិច្ចល្អជាស្នូល និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៌ធនធានមនុស្ស ក្នុងនោះបានលើកកំពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី ដោយបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូអភិវឌ្ឍន៌ អង្គការក្រៅរដ្ឋាភិបាល សូមចូលរួមក្នុងកិច្ចការពារ លើកកំពស់សិទ្ធិស្ត្រី និងផ្តល់ឱកាសអោយស្ត្រីចូលរួមក្នុងការងារសង្គមប្រកបដោយសមធម៌។ ទន្ទឹមនិងនេះ ស្ត្រីខ្លួនឯងត្រូវបង្កើនការអប់រំពង្រឹងសមត្ថភាពដើម្បីជួយខ្លួនឯងឱ្យមានភាពរឹងមាំ ដើម្បីជម្នះឱ្យបាននូវពាក្យថា«ស្ត្រីមិនអាចធ្វើការងារធំដុំបាន»។ ដូច្នេះ គ្រប់ ស្ត្រី យុវតីទាំងអស់ត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯងតាមរយៈការអប់រំ អភិវឌ្ឍន៌សមត្ថភាពដើម្បីជួយ គ្រួសារ និងសង្គម។

ជាមួយគ្នានេះដែរ គឺមានសំណើរបស់ស្រ្តីក្នុង Facebook សម្តេចតេជោ ដែលស្នើសុំអោយគិតគូរប្រាក់ ខែភរិយា និងកូនរបស់មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ។សម្តេចពេញចិត្តនឹងគិតគូដោះស្រាយក្នុងពេលឆាប់ៗនេះ ឬយ៉ាងយូរនៅឆ្នាំ ២០១៧ ប្ញក៏អាចមានប្រាក់ផ្តល់ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាដើម ។ បញ្ហានេះនឹងត្រូវពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារសាធារណៈអោយបាន ល្អតិល្អន់ជាមុន ។ សម្តេចតេជោ តែងតែយកចិត្តទុកដាក់គិតអំពីសុខទុក្ខ និងការលំបាករបស់ភរិយាមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ រួមទាំងកូនៗរបស់ពួកគាត់។ សម្តេចនឹងខិតខំបម្រើប្រជាពលរដ្ឋ អោយកាន់តែទទួលបាននូវផលប្រយោជន៌កាន់តែច្រើនឡើងពីសង្គមជាតិ។

មុនឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានគោរពថ្វាយព្រះពរសម្តេចម៉ែ និង ព្រះករុណា ព្រះមហាក្សត្រកម្ពុជា សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូរណ៌ និងព្រះជន្មយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់កម្ពុជា។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជូនបាច់ផ្កាដ៏ស្រស់ស្អាតដល់ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារី ៨ មីនា ២០១៦ ក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលល្អបំផុត ៕

12795315_968330173215480_5201517150092061693_n

12795458_968330263215471_325609585472516152_n

12814537_968330389882125_8662072539378099387_n

12832502_968330393215458_2367357537752508358_n

12832422_968330386548792_627257704585038439_n

12798917_968330423215455_370372593145362070_n

12814227_968330436548787_1395350921296127145_n

12832556_968330439882120_5547996437069505610_n

12814757_968330623215435_5207820878696951106_n

12801277_968330653215432_5286516105811234791_n

12800223_968330639882100_3863680165665491216_n

12321571_968330769882087_7138740513870123910_n

12800216_968330823215415_3290295870403031041_n

12802984_968331066548724_3309110534553680582_n

ដោយ៖ សុវណ្ណារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print