​ខួប​២​ឆ្នាំ​ថ្ងៃ​បាត់​យន្ដហោះ ​MH​ 370 ​មិន​ទាន់​មាន​ពន្លឺ​នៅឡើយ​

ចែករំលែក៖

​ការ​ខិតខំ​រុករក​យន្ដហោះ​ដឹក​អ្នក​ ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ ឡេ​ស៊ី​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៨​ ខែ​ មីនា​ មក​ទល់​ពេល​នេះ​ពីរ​ឆ្នាំទៅ​ហើយ​ មិន​ទាន់​ដឹង​ថា​យន្ដហោះ​នោះ​នៅ​កន្លែង​ណា​?​ ហើយ​វាសនា​អ្នកដំណើរ​ទាំងអស់​ ទៅ​ជា​បែប​ណា​ ?

​គ្រាន់តែ​ប្រាក់​ចំណាយ​សម្រាប់​ស្វែងរក​យន្ដហោះ​មាន​តម្លៃ​ថ្លៃ​ជាង​យន្ដហោះ​ដែល​បាត់​ខ្លួន​ទៅ​ទៀត​។​ ក្រោយ​រយៈពេល​ ពីរ​ឆ្នាំ​រុករក​ប្រាក់​ចំណាយ​កើនឡើង​រហូត​ ដល់​ទៅ​១២៥​លាន​ដុល្លារ​ នៅ​តែ​មិន​ អាច​រក​ឃើញ​យន្ដហោះ​ដដែល​ ។​

​ពីរ​ឆ្នាំ​ផុត​ទៅ​ក្រោយ​យន្ដហោះ​ MH​ 370​ ដឹក​អ្នកដំណើរ​២២៧​នាក់​រួម​ទាំង​ ក្រុម​អាកាសយានិក​១២​នាក់​បាន​ចាក់​ ចេញពី​អាកាសយានដ្ឋាន​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ ក៏​ បាន​បាត់​ខ្លួន​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​។​ តាំងពី​ ការ​បាត់​ខ្លួន​ដោយ​អាថ៌​កំបាំង​ប្រទេស​ជាង​ ៤០​បាន​ចូលរួម​រុក​រកតែ​មិនឃើញ​អ្វី​ទាល់​ តែ​សោះ​ក្រៅពី​បំណែក​ដែល​គេ​សង្ស័យ​ប៉ុណ្ណោះ​។​ កន្លង​មក​គេ​បាន​រក​ឃើញ​ បំណែក​នៅ​លើ​កោះ​Reunion​ និង​Moz-​ ambique​ ក៏​មិនមែន​ជា​របស់​ MH370​ នោះ​ដែរ​ ។​

​ចិន​ អូស្ដ្រាលី​ និង​ម៉ា​ឡេ​ស៊ី​ កំពុង​តែ​ រុករក​តាំងពី​ដើម​រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​មិន​អាច​រក​ឃើញ​។​ ការ​ស្វែងរក​ នៅ​លើ​ដែនសមុទ្រ​មាន​ទំហំ​១២០​គីឡូ​ ម៉ែត្រក្រឡា​ រហូត​ដល់​មហាសមុទ្រ​ ឥណ្ឌា​ ៕

MH370 search

...

ដោយ៖​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print