“នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បង្ហាញមុខក្រុមទទួលផលចោរ កម្ម លួចរថយន្ត៤ នាក់ និងហិង្សាដោយចេតនាម្នាក់ មុនបញ្ជួនទៅសាលាដំបូង”

ចែករំលែក៖

ភ្នុំពេញ៖​ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភនមពេញ កាលពីព្រឹកថ្ងៃទី ៧ មិនា បានបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ និងរថយន្តកាមរីឆ្លាម ១គ្រឿង ក្នុងនោះ៤នាក់ពាក់ព័ន្ធជាក្រុមទទួលផលចោរកម្ម (ទិញរថយន្តចោរ) និង ម្នាក់ពាក់ព័ន្ធប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស(គុបដុំថ្មឲ្យរបួសធ្ងន់លើអ្នកដ៏ទៃ) ។

ជនសង្ស័យពាក់ព័ន្ធទិញរថយន្តចោរ(ទទួលផលចោរកម្ម)៤នាក់ ១.ឈ្មោះប៉ែន ចាន់រិទ្ធ ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅផ្ទះជួលផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ មុខរបរជាងជួសជុលម៉ូតូ ។ ២.ឈ្មោះអ៊ិត សុខសោម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលេខ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាងភ្លើង ៣.ឈ្មោះជា បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំជាងជួលជុលរថយន្ត ស្នាក់នៅយានដ្ឋាន(ឥត សុខុម) សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៤.ឈ្មោះនន់ វិចិត្រ ហៅ ចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរទិញលក់រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវ២០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលថាពាក់ពន្ធប្រើអំពើហិង្សាលើអ្នកដ៏ទៃឈ្មោះ ប្រាក់ វិច្ឆិកា ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៦៩ ផ្លូវ លេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកវរៈសេនីយ៍ទោ​ តី វិសាល អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ថ្លែងក្នុងពិធីនោះថា ក្រោមការដឹកនាំពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការ នគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរង និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីសំណាក់លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរា ជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥មិនា ការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ បង្រ្កាបបានជនសង្ស័យ២ក្រុម ១ក្រុមជាជនសង្ស័យទទួលផលចោរកម្ម(ទិញរថយន្ត)ពីចោរ និង១ក្រុមជាជនសង្ស័យប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គុបដុំថ្ម)លើអ្នកដ៏ទៃ បណ្តាលឲ្យរបួលក្បាលធ្ងន់ ។

លោកតី វិសាល បន្តថា ជនសង្ស័យទទួលផលចោរកម្មទាំង៤ នាក់នោះ តែងតែរង់ចាំទទួលទិញរថយន្តពីក្រុមចោរដែល លួចបានយកមកលក់ឲ្យ សរុបទិញបានចំនួន ៥គ្រេឿង រថយន្តដែលទិញពីចោរលួចមកលក់ឲ្យនោះ គឺជាប្រភេទរថយន្តកាមរីឆ្លាម ។ ជាក់ស្តែងកាលពីថ្ងៃទី៤មិនា ២០១៦វេលាម៉ោង៣ និង៣មនាទីរសៀល មាន ករណីចោរលួចរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៍ទឹកមាស សេរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ២D.៤០១៤ នៅចំណុចមុខផ្ទះលេខ៩ ផ្លូវបេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាកម្មសិទ្ធិរបស់ឈ្មោះញឹម ឧិវ៉ាត ភេទស្រី អាយុ៤៥ ឆ្នាំ ។

ក្រោយពីមានករណី ចោរលួចរថយន្តនោះ លោកវរៈសេនីយ៍ឯកអេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រើប្រាស់កំលាំងជំនាញបើកការស៊ើបអង្គេត ស្រាវជ្រាវ ដោយមានការ សហការជាមួយនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី៥មិនា ឃាត់ខ្លួនជនសង្ស័យបាន២នាក់គឺឈ្មោះ អ៊ិត សុខសោម និងជា បូរ៉ា នៅគាល់ស្ពានជ្រោយចង្វា ដែលជនសង្ស័យ២នាក់នោះ បាន និងកំពុងជិះរថយន្ត កាមរីឆ្លាមអត់ពាក់ស្លាកលេខបំរុងយកទៅលក់នៅខេត្តប៉ៃលិន ។ បន្ទាប់ ពីឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ ទើបឈានទៅឃាត់ខ្លួនបក្សពួក២នាក់ទៀតឈ្មោះ ប៉ែន ចាន់រិទ្ធ ហៅ ញ៉ាញ់ និងឈ្មោះនន់ វិចិត្រ ហៅ ចិត្រ ។ ពួកគេបានសារភាពថា រថយន្ត១គ្រឿងដូចមានភិនភាគខាងលើនេះ គឺទិញពីមនុស្សម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ និងធ្លាប់ទិញរថយន្តកាមរីឆ្លាមចំនួន៤គ្រឿងហើយដែរ ទិញពីមនុស្សម្នាក់នោះ ។ ពេលទិញបានពួកគេតែងតែយករថយន្ត ទៅលក់តាមបណ្តាលខេត្តបាន១គ្រឿង ក្នុងតម្លៃមិនលើសពី២.០០០ដុល្លារទេ ជាតម្លៃថោកព្រោះរថយន្តគ្មានស្លាកលេខ និងគ្មានលិខិតស្នាមទិញលក់ត្រឹមត្រូវ ។ ជនសង្ស័យបានសារភាពទៀតថា ពេលលក់ លក់ទៅឲ្យអ្នករកស៊ីដឹកឈើ និងអ្នកប្រព្រឹត្តបទល្មើសផ្សេង ។ លោក តី វិសាល បន្តថា ជនសង្ស័យមិនបានចាំថ្ងៃខែទិញរថយន្តពីចោរទេ ហើយក៏មិនស្គាល់អត្តសញ្ញាណចោរដែរ ប៉ុន្តែដឹងថាធ្លាប់ទទួលទិញរថយន្តពីចោរចំនួន៤លើកនិង៥លើកនេះ ទើបត្រូវបានសមត្តកិច្ចចាប់ខ្លួន ។

រីឯជនសង្ស័យឈ្មោះប្រាក់ វិច្ឆិកា ហៅ វីត សមត្តកិច្ចស្រាវជ្រាវចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៤ កញ្ញា ២០១៥ ឈ្មោះ វីត បានប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើដុំថ្មគុបទៅលើឈ្មោះមុនី ពេជ្រមនោរម្យ ភេទប្រុសអាយុ១៤ឆ្នាំជាសិស្ស បណ្តាលឲ្យរងរបួសក្បាលជាទម្ងន់ ក្នុងជំលោះគ្នាមួយនៅម្តុំវិមានឯករាជ្យ ។ ក្រោយពីបង្ហាញមុខជនសង្ស័យទាំងពីរក្រុម សមត្តកិច្ចបានកសាងសំណុំរេឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ៕

image

image

image

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print