ភ្នំពេញ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រ
យោធោនៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីភ្នំពេញ ទៅស្វាយរៀង។
យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង នៅយប់ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ បានឃាត់ខ្លួន ឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ មានតួនាទីជា អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ពីបទពាក់ព័ន្ធដឹកជញ្ជូនចិន ២៨ នាក់ បំពានទៅលេីសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថាលោកឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ រូបនេះត្រូវបានគេមេីលឃេីញថាសំបូររឿងអាស្រូវច្រេីនណាស់ កន្លងមកធ្លាប់យកឡានទៅជួសជុលអត់អោយលុយជាង ទាល់តែបង្ហោះតាម ហ្វេសប៊ុក ទេីបយកលុយទៅសងជាង ។
ក្រោយមកទិញដីគេមកពុះឡូត៍លក់អោយប្រជាជន អត់អោយលុយម្ចាស់ដី ម្ចាស់ដីប្ដឹងយកដីវិញ ប្រជាជនរងគ្រោះធ្លាប់មក
រកអង្គភាពសារព័ត៌មាននគរដ្រេហ្គនឲ្យជួយហើយអង្គភាពធ្វើការទំនាក់ទំនងទៅ ក៏លោកផ្កាយពីរ ស៊ុំ ពៅ ចេញមុខមកដោះស្រាយរកដីកន្លែងផ្សេងជូនប្រជាពលរដ្ឋរងគ្រោះវិញ ។
តែទង្វេីលោកឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ លេីកនេះ គ្មានអ្នកណាហ៊ានចេញមុខជួយនោះទេ ព្រោះជាសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ពិសេសនាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការកងយោពលខេមរៈភូមិន្ទបានអោយខាងសមត្ថកិច្ចចាត់ការក្នុងរឿងនេះ ៕
ដោយ៖សិលា