ឃាត់ខ្លួនផ្កាយលោក២ ស៊ុំ​ ពៅ​ ពីបទ​រត់ពន្ធចិន​ ២៨​នាក់​ បម្រុងយកពីភ្នំពេញឆ្លងដែនទៅវៀតណាម 

ចែករំលែក៖

ភ្នំពេញ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រ

យោធោនៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីភ្នំពេញ ទៅស្វាយរៀង។

ចំណាត់ការរបស់អគ្គបញ្ជាការកងទ័ពដែលអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធាប្រព្រឹត្តិបទល្មើសក្នុងដំណាក់កាលបិទខ្ទប់ ដោយសារជំងឺកូវីដ នៅតាមរាជធានី-ខេត្តខាងលើនេះ ក្រោយពីលោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំពៅ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ បានលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងជាចេញទៅក្រៅប្រទេស។

យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។

សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្ត​ស្វាយរៀង​ នៅ​យប់ថ្ងៃទី​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០២១​  បានឃាត់ខ្លួន​ ឧត្ដមសេនីយ៍ទោ​ ស៊ុំ​ ពៅ​ មានតួនាទី​ជា​ អនុប្រធានក្រុមការងារស្រាវជ្រាវ​យុទ្ធសាស្ត្រយោធា​ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ​ ពីបទ​ពាក់ព័ន្ធដឹក​ជញ្ជូនចិន​ ២៨​ នាក់​ បំពានទៅលេីសេចក្ដីសម្រេចរបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាល​ ។

គួរបញ្ជាក់ថា​លោកឧត្ដមសេនីយ៍ទោ​ ស៊ុំ​ ពៅ​ រូបនេះ​ត្រូវបានគេមេីលឃេីញថា​សំបូររឿងអាស្រូវច្រេីនណាស់​ កន្លងមក​ធ្លាប់យកឡានទៅជួសជុល​អត់អោយលុយជាង​ ទាល់តែ​បង្ហោះ​តាម​ ហ្វេសប៊ុក​ ទេីបយកលុយទៅសងជាង​ ។

ក្រោយមកទិញដីគេមកពុះឡូត៍លក់អោយ​ប្រជាជន​ អត់អោយលុយម្ចាស់ដី​ ម្ចាស់ដីប្ដឹងយកដីវិញ​ ប្រជាជនរងគ្រោះ​ធ្លាប់មក

រកអង្គភាពសារព័ត៌មាននគរដ្រេហ្គនឲ្យជួយហើយអង្គភាពធ្វើការទំនាក់ទំនងទៅ​ ក៏លោកផ្កាយពីរ​ ស៊ុំ​ ពៅ​ ចេញមុខមកដោះស្រាយរកដីកន្លែងផ្សេងជូន​ប្រជាពលរដ្ឋរងគ្រោះវិញ​ ។

តែទង្វេីលោកឧត្ដមសេនីយ៍ទោ​ ស៊ុំ​ ពៅ​ លេីកនេះ​ គ្មានអ្នកណាហ៊ានចេញមុខជួយនោះទេ​ ព្រោះជាសកម្មភាព​បំពានទៅនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល​កក្នុងការទប់ស្កាត់មេរោគកូវីដ-១៩​ ពិសេសនាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការកងយោពលខេមរៈភូមិន្ទបានអោយខាងសមត្ថកិច្ចចាត់ការក្នុងរឿងនេះ ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print