អធិការនគរបាលស្រុកត្បែងមានជ័យ គ្រប់គ្រងរក្សាសន្តិសុខសណ្តាប់ធ្នាប់ មានភាពទទួលខុសត្រូវ ក្នុងការបិទបំរាមគោចរ​ ចៀស​វាងការឆ្លងមេរោគកូវីដ១៩​ ក្នុងមូលដ្ឋាន

ចែករំលែក៖

អធិការនគរបាលស្រុកត្បែងមានជ័យ គ្រប់គ្រងរក្សាសន្តិសុខសណ្តាប់ធ្នាប់ មានភាពទទួលខុសត្រូវ ក្នុងការបិទបំរាមគោចរ​ ចៀស​វាងការឆ្លងមេរោគកូវីដ១៩​ ក្នុងមូលដ្ឋាន

ខេត្ត​ព្រះវិហារ​ ៖​ លោកវិរសេនិយ៍ឯក
រិទ្ឋ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ​ រឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋានក្នុងអំឡុង​ ពេលចុះអនុវត្តន៍បិទបំរាមគោចរ​ ចៀស​វាងការឆ្លងមេរោគកូវីដ១៩ ទទួលបានភាពវិជ្ជមាន តាមរយៈជម្រុញអោយមន្ត្រីក្រោមឱវាទ អនុវត្តតាមតួនាទី ភារកិច្ច សហការសាមគ្គីផ្ទៃក្នុង ជាមួយនឹងដាក់ចិត្ត បម្រើការពារប្រជាពលរដ្ឋដោយគ្មានល័ក្ខខ័ណ្ឌ ។ ជាពិសេសប្រជាពលរដ្ឋ​ក្នុងមូល​ដ្ឋាន​ មានទំនុកចិត្តលើវិធានបង្ក្រាបបទល្មើស និងការទទួលយកនូវការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។
តាមរយៈគណ:បញ្ជាការឯកភាពស្រុក កងកម្លាំងទាំង៣ប្រភេទ បានកិច្ច​សហការ​ជាមួយ​គ្នា រវាងកម្លាំងអធិការ​នគរបាលស្រុកត្បែងមានជ័យ​ ,កម្លាំងអាវុធហត្ថស្រុក និងកម្លាំងសឹករងស្រុក។
មួយរយះនេះ លោកវិរសេនិយ៍ឯក រិទ្ឋ សូណា​ បានបន្តដឹកនាំកងកម្លាំងរបស់ខ្លួនដោយផ្ទាល់ ចុះអនុវត្តន៍វិធានការបិទ​បំរាមគោចរ ហាមប្រាមការធ្វើ​ចរាចរ​ នៅពេលយប់ចាប់ពីម៉ោង៨យប់ដល់​ម៉ោង៥ភ្លឺ​ ដែល​លទ្ធផល​ គឺ​លោករក្សាសន្តិសុខ​ សណ្តាប់ធ្នាប់​ ទទួល​បាន​ល្អ​ប្រសើរ​ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ។ ក្រៅពីបំពេញតួនាទីនឹងភារកិច្ចស្នូលក្នុងនាមកងកម្លាំង លោកក៏បានចូលរួមជួយសង្គម គិតគូដល់ចាស់ជរា ស្ត្រីមេម៉ាយគ្មានទីពឹង​ ប្រជាពលរដ្ឋក្រខ្សត់ នៅក្នុងភូមិសាស្ត្រស្រុកត្បែងជ័យ បង្ហាញពីចិត្តសប្បុរសធម៍ ជួយគ្នាក្នុងគ្រាលំបាក ។

ទោះយ៉ាងណា​ លោកវិរសេនិយ៍ឯក
រិទ្ឋ សូណា អធិការនគរបាលស្រុកត្បែងមានជ័យបាន​អោយដឹង​ថា​ , លទ្ធផល​ទាំង​នេះគឺស្តែងចេញពីការណែនាំបង្ហាញជាទិសដៅរបស់គណ:បញ្ជាការឯកភាពខេត្ត ដ៏ដូចជាលោក ស៊ូ សិរី អភិបាលរងខេត្ត ,លោក នុត សោភ័ណ្ឌអភិបាលនៃគណ:អភិបាលស្រុកត្បែងមានជ័យ ពិសេសជាពីសំណាក់ លោកឧត្តមសេនិយ៍ទោ សួ​ស សុខដ៉ារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដែលផ្តល់កម្លាំងចិត្តដល់កងកម្លាំង និងមានបទពិសោធន៍ការងារ ជំនាញក្នុងគ្រប់គ្រងធនធានមនុស្សអោយបានល្អ​ ដើម្បីបម្រើអោយសង្គមជាតិ។
លោកអធិការ រិទ្ឋ សូណា​ ប្តេជ្ញា​ចិត្ត​ថា​ ទទួលរាល់បទបញ្ជារបស់ថ្នាក់លើ​ យកមកអនុវត្តន៍​ ទោះបីហត់នឿយភ្លៀងផ្គរយ៉ាងណាក៏ដោយ​ ត្រូវតែអនុវត្តបំពេញភារកិច្ចអោយបានជូនថ្នាក់ដឹកនាំអោយបានល្អ ព្រោះថានេះជាតួនាទីនឹងភារកិច្ចត្រូវបំរើប្រជាពលរដ្ឋនឹងអង្គភាព គ្រប់គ្រងមូលដ្ឋានអោយស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print