ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន បណ្ដោះអាសន្នទៅលើជនជាប់ចោទជា ប្រធានឥណទានមីក្រូហិរញ្ញវត្ថុអេឡិច ធូវវិន ក្លែងឯកសារ ករណីស៊ីដាច់ប្រាក់ ជិត៣០ម៉ឺនដុល្លារ បន្ទាប់ពីតំណាងអយ្យ ការចោទប្រកាន់ពីបទឆបោក និងបទ ក្លែងបន្លំឯកសារសាធារណៈពិសេស ដោយអភិបាល ឬបុគ្គលផ្សេងទៀតតាម មាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា ៣៩៣នៃក្រមព្រហ្មទណ្ឌ ។
ជន ជាប់ចោទមានឈ្មោះ ប៊ុត ចាន់វីរៈ ត្រូវ បានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនយោងតាម ពាក្យបណ្ដឹងតំណាងគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុអេឡិចធូវវិន ដោយចោទប្រកាន់ ឆបោក និងបន្លំឯកសារក្នុងចេតនាទុច្ច រិត ដើម្បីកិបកេងប្រាក់ក្រុមហ៊ុនជាបន្ដ បន្ទាប់ ជាច្រើនលើក សរុបជាទឹកប្រាក់ ជិត៣០ម៉ឺនដុល្លារអាមេរិក ។
តាមពាក្យបណ្ដឹងពីគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុធូវវិនបានបញ្ជាក់ថា ប៊ុត ចាន់វីៈ បានធ្វើសកម្មភាពកិបកេងប្រាក់ ពីក្រុមហ៊ុន កើតមានក្នុងអំឡុងឆ្នាំ២០០៥ ក្នុងនាមខ្លួនជាប្រធានផ្នែកឥណទាន កិប កេងតាមរូបភាពបង្កើតឈ្មោះអតិថិជន ក្លែងក្លាយ រួចយកសំណុំឯកសារទៅខ្ចីប្រាក់ ពីក្រុមហ៊ុន ធ្វើបានជាច្រើនដងដែលគិត មកដល់ចុងខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៊ុត ចាន់វីរៈ កិបកេងបានជិត៣០ម៉ឺនដុល្លារ នោះ ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ក្នុងពាក្យ បណ្ដឹងទៀតថា ដោយមានមន្ទិលសង្ស័យ ថា ឯកសារមានភាពមិនប្រក្រតី ប្រធាន ក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេឡិច ធូវវិនក៏បានធ្វើសវនកម្មក្នុងក្រុមហ៊ុន ដោយលំអិត និងតម្លាភាព ឈានដល់ រកឃើញថា ឈ្មោះ ប៊ុត ចាន់វីរៈ ពិតជា បានកិបកេង ទើបសម្រេចដាក់ពាក្យ បណ្ដឹងទៅកាន់កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ ។
បើទោះជាដើមបណ្ដឹង ជាតំណាងក្រុម ហ៊ុនប្ដឹងបុគ្គលិករបស់ខ្លួនដាក់ពន្ធនាគារ ក៏ដោយ ប៉ុន្ដែមានអតិថិជនបង្ហាញពីការ ព្រួយបារម្ភខ្វះទំនុកចិត្ដទៅលើក្រុមមីក្រូ ហិរញ្ញវត្ថុអេឡិចធូវវីនថា មានលក្ខណៈ គ្រប់គ្រងដោយធ្វេសប្រហែស អាចនឹង ធ្វើឱ្យប៉ះពាល់ផងដែរទៅលើប្រាក់បញ្ញើ ការដកប្រាក់ ឬក៏ការខ្ចីប្រាក់ពីធនាគារ ខ្លាចប៉ះចំបុគ្គលិកបម្រើសេវាផ្នែកអតិថិ ជន ខ្លះមានគំនិតមិនល្អ បន្លំឯកសារ ឬ ធ្វើឱ្យប៉ះពាល់ទៅនឹងបញ្ហាប្រាក់កម្ចីនេះ ជាដើម ៕
ដោយ៖ សុខ ខេមរា