អភិបាលខេត្តកំពង់ចាម៖ សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ បេីយោង​តាមសេចក្តីសម្រេច​ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹក​ថ្ងៃសុក្រ​ទី២៣​ ខែមេសា​ ឆ្នាំ​២០២១​​ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សេចក្ដីសម្រេចខាងលេីនេះ អភិបាលខេត្តកំពង់ចាម បានសម្រេចថា ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរនេះ ត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងឡើងវិញ។

គួររម្លឹកថា​ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសាម្សិលមិញ បានចេញសេចក្តីសម្រេចស្តីពី ការផ្អាកជាបណ្តោះអាសន្ន មណ្ឌលសុខភាពសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដែលមានការពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ ដែលបម្រើការងារជាមន្ដ្រីស្ម័គ្រចិត្តនៅទីនោះ៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​នៅសេចក្តីជូនសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម​ មានដូចខាងក្រោម​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print