ខេត្តមណ្ឌលគិរី៖ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគិរីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ជាមនុស្សទី១ដែលឆ្លងជំងឺនេះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត ប៊ុន ស៊ួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីបានបញ្ជាក់យ៉ាងខ្លីថា ពិតជាមានករណីនេះមែន ដោយករណីនេះនាំពីរាជធានីភ្នំពេញ ។
អ្នកផ្ទុកកូវីដ-១៩ជាស្ត្រីត្រឡប់មកពីមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ហើយមកដល់ខេត្តមណ្ឌលគិរី ក៏បានធ្វើចត្តាឡីស័កនិងទើបរកឃើញវិជ្ជមានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីនៅយប់មិញនេះ ។
លោកបន្តថា នៅតំបន់ផ្ទះរបស់ស្ត្រីវិជ្ជមានកូវីដ-១៩នេះ គឺស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ កំពុងត្រូវបានកម្លាំងសមត្ថកិច្ចបិទខ្ទប់និងស្វែងរកអ្នកពាក់ព័ន្ធជាមួយស្ត្រីរូបនេះដើម្បីធ្វើចត្តាឡីស័ក និងតាមដានសុខភាពផងដែរ ៕
...