ខេត្តកណ្ដាល, មានមនុស្ស ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ បើករថយន្តពាក់ផ្លាក(ខម) ទាំងស្រវឹងស្រា បានរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ឈានដល់សមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យទាំងបីមានជាតិអាកុលខ្ពស់។
សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជាក់ឲ្យដឹងថា, ករណីនេះកើតហេតុនៅវេលាម៉ោង២១.៤០នាទី ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ ស្ថិតនៅចំណុច ផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានបន្តថា , ជនសង្ស័យ០៣នាក់
១.ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី ភ្នំពេញ មុខរបរយោធា នៅនាយកដ្ឋាន វិស្វកម្ម (ឃាត់ខ្លួន) មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ ។
២.ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ (ឃាត់ខ្លួន)។
៣.ឈ្មោះ ណី ប៊ុនធឿន ភេទ
ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ បូរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរគ្រូចិនសែ (ឃាត់ខ្លួន)។
ដោយឡែកវត្ថុតាងចាប់យករួមមាន:
-រថយន្ត១គ្រឿងម៉ាក ford evrest ពណ៌ ត្រេអ៉ី ផ្លាកលេខ ខម០១២-៧២០៤ ។
មុនពេលហេតុ នៅវេលាកើតហេតុខាងលើ ពេលដែលកម្លាំងចម្រុះកំពុងតែឈរយាម នៅគោលដៅផ្លូវ១១៥ជិត
ស្តុប៦០ម៉ែត្រ មិនឲ្យប្រជាពលរដ្ឋចេញចូលបេី គ្មានការចាំបាច់ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពេលនោះស្រាប់តែឃេីញជនសង្ស័យ០៣នាក់ខាងលេី ក្នុងស្ថានភាពស្រវឹងបានជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ រួចបញ្ជូនខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំង ៣រូបខាងលើសមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុស្តាប់ចម្លើយ អាចនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ដោយ, ស្អាងជ័យ