ប៉ះទង្គិចគ្នានៅតំបន់ហ្សេរ៉ូសាឡឹមខាងកើត នាយករដ្ឋមន្ត្រីអុីស្រាអែលអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់

ចែករំលែក៖

ក្រោយរយៈពេលជាច្រើនថ្ងៃដែលការប៉ះទង្គិចគ្នារវាងប៉ូលិសអុីស្រាអែល និងជនជាតិប៉ាឡេស្ទីននៅតំបន់ភាគខាងកើតហ្សេរុយសាឡឹម នាយករដ្ឋមន្ត្រីអុីស្រាអែល លោកណេតាន់ យ៉ាហ៊ូ បានអំពាវនាវ ដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ ។
ការប្រឈមមុខតានតឹងនៅតំបន់ហ្សេរុយសាឡឹមខាងកើត ក្រោយច្បាប់ហាមប្រាមជួបជុំគ្នា ហើយមានឃ្លីបវីដេអូជាច្រើនស្តីអំពីក្រុមយុវជនអារ៉ាប់វាយប្រហារក្រុមជនជាតិជ្វីហ្វ។ ក្រោយមកក្រុមជនជាតិជ្វីហ្វ(អុីស្រាអែល)បាន វាយប្រហារទៅលើក្រុមជនជាតិអារ៉ាប់វិញ។ ដោយលទ្ធផលមានមនុស១២៥នាក់រងរបួស ក្នុងពេលក្រុមបាតុករប៉ាឡេស្ទីនប៉ះទង្គិចជាមួយប៉ូលិសអុីស្រាអែល។
នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខបន្ទាន់ នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូបានបញ្ជាក់ថា «ចំណុចសំខាន់បំផុតគឺធានាសន្តិសុខសណ្តាប់ធ្នាប់ និងគោរពច្បាប់…ដូច្នេះយើងសូមអំពាវនាវដល់ភាគីទាំងសងខាង រក្សាការអត់ធ្មត់»។
ការប៉ះទង្គិចគ្នាកើតឡើងក្នុងពេលដែលក្រុមជនជាតិប៉ាឡេស្ទីនកំពុងត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាលើកដំបូង ក្នុងរយៈពេល១៥ឆ្នាំកន្លងមក ។ តាមគម្រោង ការបោះឆ្នោតនឹងធ្វើឡើងនៅចុងខែឧសភាឆ្នាំ២០២១៕ ដោយ សាធី

...

រូបភាព៖ Getty Image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print