ករណីផ្ទុះការឆ្លងជំងឺ​ កូវីដ១៩ នៅ ផ្សារកណ្ដាល អ្នកពាក់ព័ន្ធ សរុបចំនួន ៦២ នាក់ ត្រូវបានរកឃើញ​

ចែករំលែក៖

ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,អ្នកពាក់ព័ន្ធ សរុបចំនួន ៦២ នាក់ ត្រូវបានរកឃើញ​ វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ គិតត្រឹមថ្ងៃទី ២៥ ខែមេសា ​ឆ្នាំ២០២១ ​វេលាម៉ោង ១០៖៣០ ព្រឹកនេះ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា, នៅផ្ទះ​ គឺជាជម្រេីសដ៏ល្អមួយ​ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់​ គឺជាវិធានការបណ្តោះអាសន្ន​ប៉ុណ្ណោះដែលមានពេលកំណត់ មិនមែនជាការចាក់សោរជារៀងរហូតដែលមនុស្សមិនអាចធ្វេីអ្វីបាននោះឡេីយ។ វាជាការចាំបាច់ណាស់ ដែលយេីងត្រូវរៀបចំទុកជាមុន​ មុននឹងពេលដេីរចេញពីវិធានការបិទខ្ទប់​ បើមិនដូច្នោះទេ​ ការផ្ទុះឡេីងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត​ នឹងអាចកេីតឡេីង​ ហេីយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត​ ព្រោះនៅពេលនោះ​ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ​ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង​ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ​ និងអស់ថាមពលទៅហេីយ​ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ​ នៅពេលដែលកម្លាំងយេីងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ​ ឫអាចនិយាយបានថា​ អស់ថ្ម​ តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង​ តេីនឹងក្លាយទៅជាយ៉ាងណា? ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកេីតមានជាបន្តបន្ទាប់​ប្រសិនបើបុគ្គលម្នាក់ៗ​ និងសហគមន៍​ មិនធ្វើសកម្មភាពជាមួយគ្នា​ ជួយគ្នា​ ដើម្បីការពារការផ្ទុះឡេីងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ​ បន្ទាប់ពីការដេីរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ​ (ទោះជាការដេីរចេញនូវវិធានការបិទខ្ទប់អាចកេីតមានក្នុងពេលឆាប់​ ឫយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ​ តែខ្ញុំត្រូវតែបង្ហាញជាមុន​ ដេីម្បីជូនដល់លោកអ្នក​ មានការប្រុងប្រយ័ត្នលេីចំណុច​នេះទាំងអស់គ្នា។
សូមបញ្ជាក់ថា, ទោះជានៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច ស្តីពី ការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និង ការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក៏ដោយ ក៏ ទីក្រុងភ្នំពេញ​ និងទីក្រុងតាខ្មៅ នៅតែ​បន្តបិទខ្ទប់ រហូតដល់ថ្ងៃទី ២៨ មេសា ឆ្នាំ២០២១! សូមបងប្អូនបន្តចូលរួម!

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print