ជនសង្ស័យជិតដប់នាក់គំរាមប្លន់ ម៉ូតូមិនបានសម្រេច ដោយសារតែជនរងគ្រោះតដៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីបានធ្វើសកម្មភាពភ្ជង់និងវាយប្លន់យុវជន២នាក់ បំណងប្លន់យកម៉ូតូហុងដាសេ១២៥មួយគ្រឿង តែមិនបានសម្រេច ដោយសារតែប្រតាយប្រតប់ជាមួយជនរងគ្រោះ គឺយកបានតែទូរស័ព្ទដៃ គ្រឿងអលង្ការ និងលុយមួយចំនួនប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសម្តីរៀបរាប់ពីជនរងគ្រោះទាំង២នាក់បានអោយដឹងថា នៅមុនពេលកើតហេតុគេបានចេញពីផឹកសុីនៅផ្ទះរបស់ខ្លួននៅម្តុំអង់តែនទួលគោក ហើយនៅវេលាម៉ោងកើតហេតុពួកគេទាំង២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FM-0209 បំណងទៅយកមិត្តភក្រ្តអោយទៅផ្ទះរបស់ខ្លួន ខណះមកដល់ចំំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ជិះម៉ូតូច្រើនគ្រឿងមកកាក់ពីមុខម៉ូតូអោយឈប់ រួចដកកាំភ្លើងភ្ជង់ប្លន់យកទូរស័ព្ទគ្រឿងអលង្ការ និងលុយអស់មួយចំនួន។ ក្រុមជនសង្ស័យបំណងយកម៉ូតូតែជនរងគ្រោះមិនព្រមអោយក៏បានប្រតាយប្រតបគ្នាទៅវិញទៅមក និងវាយជនរងគ្រោះនឹងស្នាប់កាំភ្លើង ហើយជនរងគ្រោះបានចាក់សោរកម៉ូតូ និងបោះសោរចោល រួចស្រែកឆោឡោឡើង ទើបក្រុមជនសង្ស័យគេចខ្លួនបាត់អស់។

សមត្ថកិច្ចម្នាក់បានអោយដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋបានមកប្រាប់ថាមានករណីប្លន់នោះ កម្លាំងបានចុះមកភ្លាមៗដោយឃើញយុវជនម្នាក់បណ្តើរម៉ូតូទាំងជាប់សោរក ក៏ឃាត់ខ្លួនធ្វើការសួរនាំ ប៉ុន្តែដោយសារតែគេស្រវឹងស្រាពិបាកនិយាយគ្នាទើបសមត្ថកិច្ចរង់ចាំព្រឹកទើបសួរនាំបន្តទៀត៕

image

image

image

image

image

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print