សម្តេចតេជោ ហ៊ុន សែន​ គិត​ អំពីការយកចិត្តទុកដាក់គិតគូរដោះស្រាយផ្តល់ប្រាក់បៀវត្សដល់ប្រពន្ឋ និងកូនមន្រ្តីរាជការ

ចែករំលែក៖

ភ្នុំពេញៈ​ កាលពីម្សិលមិញនៅក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនីនៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរអំពីការយកចិត្តទុកដាក់គិតគូរដោះស្រាយផ្តល់ប្រាក់បៀវត្សដល់ប្រពន្ឋ និងកូនមន្រ្តីរាជការដើម្បីជួយសម្រួលដល់ជីវភាពរស់នៅអោយបានធូរស្រាលមួយកម្រិតធំថែមទៀត។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំ។ ទោះបីធ្វើមិនទាន់ក្នុងឆ្នាំ ២០១៦ នេះក៏នឹងមានប្រាក់ឧបត្ថម្ភលើកទឹកចិត្តមួយចំនួនជូននៅក្នុងរដូវបុណ្យទានផងដែរ។ យ៉ាងយូរបំផុតគឺក្នុងឆ្នាំ ២០១៧ នឹងទទួលបាននូវប្រាក់បៀវត្សនេះ។ សម្តេចតេជោ បានទទួលសំណូមពរនេះតាមរយៈពលរដ្ឋអ្នកលេង Facebook ម្នាក់ដែលបានស្នើរមកកាន់ទំព័រសម្តេចផ្ទាល់តែម្តង។

នៅថ្ងៃទី ៤ មេសា ២០១៦ ខាងមុខនេះ សម្តេចតេជោ នឹងអញ្ជើញបងប្អូនកីឡាករ កីឡាការិនីទូទាំងប្រទេសទទួលទានអាហាររួមគ្នានៅកោះពេជ្រ ដើម្បីផ្តល់នូវការគាំទ្រ និងភាពកក់ក្តៅដល់បងប្អូនកីឡាករទាំងអស់ និងកំណត់ទិសដៅសម្រាប់ពេលប្រកួតកីឡា SeaGames 2023 ខាងមុខផងដែរ។ សម្តេចតេជោ តែងតែគាំទ្រ និងលើកស្ទួយវិស័យកីឡាកម្ពុជា។

ជាថ្មីម្តងទៀត សូមអរគុណជនរួមជាតិដែលគោរពស្រឡាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំសន្តិភាពរបស់កម្ពុជា។ ពេលនេះបងប្អូនជនរួមជាតិមានឱកាស ក្នុងការទំនាក់ទំនងមកកាន់ សម្តេច តាមរយៈ Facebook នេះផ្ទាល់។ នៅពេលនេះ គឺទំព័រ Facebook សម្តេចតេជោ ឈរនៅលំដាប់លេខ១ទូទាំងប្រទេស ដែលមានអ្នកគោរពស្រឡាញ់ និងគាំទ្រច្រើនជាងគេបំផុត។ ចំពោះបងប្អូនដែលបានផ្ញើសំណូមពរមក គឺក្រុមការងារកំពុងចាប់ផ្តើមពិនិត្យជាបណ្តើរៗហើយ៕​ សុខ​ ខេមរា

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print