បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងជនជាតិវៀតណាមលួចលាក់សេវាផ្លូវភេទ

ចែករំលែក៖

ខេត្តកោះកុង ៖ ទីតាំម៉ាស្សារបស់ជនជាតិវៀតណាមមួយកន្លែង ដែលមានលួចលាក់​បម្រើ​សេវ៉ាផ្លូវភេទ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ត្រូវបានសមត្ថកិច្ចនគរបាល​ខេត្តកោះ​កុងចុះប្រតិបត្តិការបង្រ្កាប កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើជារបស់ឈ្មោះម៉ាយ ធី ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម។

ប្រភពដដែលបានបន្តថា ទីតាំងខាងលើនេះ ក្រុមកម្លាំងសមត្ថកិច្ចជំនាញបានតាមដាន​អស់​រយៈ​ពេលជាយូរមកហើយ។ រហូតមកដល់ពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញភស្ដុតាងសម្រាប់ចោទ​ប្រកាន់ ទើបនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥​សមត្ថកិច្ចបានចេញប្រតិបត្តិ​ការឆ្មក់បង្រ្កាបតែម្ដង។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដូចជា សៀវភៅបញ្ជីរ និស្រោមអនាម័យមួយចំនួនធំ៕ សហការី

r1

r2

r3

r4

...

r5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print