ខេត្តកោះកុង ៖ ទីតាំម៉ាស្សារបស់ជនជាតិវៀតណាមមួយកន្លែង ដែលមានលួចលាក់បម្រើសេវ៉ាផ្លូវភេទ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកោះកុងចុះប្រតិបត្តិការបង្រ្កាប កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើជារបស់ឈ្មោះម៉ាយ ធី ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម។
ប្រភពដដែលបានបន្តថា ទីតាំងខាងលើនេះ ក្រុមកម្លាំងសមត្ថកិច្ចជំនាញបានតាមដានអស់រយៈពេលជាយូរមកហើយ។ រហូតមកដល់ពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញភស្ដុតាងសម្រាប់ចោទប្រកាន់ ទើបនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥សមត្ថកិច្ចបានចេញប្រតិបត្តិការឆ្មក់បង្រ្កាបតែម្ដង។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដូចជា សៀវភៅបញ្ជីរ និស្រោមអនាម័យមួយចំនួនធំ៕ សហការី
...