បាក់អណ្តូងរ៉ែភាគកណ្តាលហ្វីលីពីនស្លាប់មិនតិចជាង៩នាក់

ចែករំលែក៖

ប្រភពព័ត៌មានពីមន្ត្រី​ក្នុងតំបន់បានបញ្ជាក់ថា មនុស្ស៣នាក់បានបាត់បង់ជីវិត និង៦នាក់​ផ្សេងទៀតសង្ស័យថាបានស្លាប់ បន្ទាប់ពីហេតុការណ៍បាក់អណ្តូងរ៉ែ​ស្ថិតនៅតំបន់ដាច់ស្រយាលភាគកណ្តាល​របស់ហ្វីលីពីន​កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥។

លោកស្រី Rhodora Cadiao មន្ត្រីទទួលខុសត្រូវជាន់ខ្ពស់​នៅក្នុងតំបន់ថ្លែងថា កម្មករអណ្តូងរ៉ែទាំង​៩នាក់នេះប្រើប្រាស់ម៉ាស៊ីនធុនធ្ងន់បូមទឹកសមុទ្រចេញពីអណ្តូងរ៉ែ នៅពេល​នោះស្រាប់តែ​ផ្ទាំង​ជញ្ជាំងមួយបាក់សង្កត់​ធ្លាក់ចូលក្នុងអណ្តូងរ៉ែនោះតែម្តង។

លោកស្រីបន្តថា ភ្លៀងធ្លាក់ខ្លាំងជាផ្នែកមួយនាំឲ្យហេតុការណ៍គ្រោះថ្នាក់កើតឡើង​ផងដែរ។ មនុស្ស៩នាក់បានកប់នៅទីនោះ ហើយក្នុងចំណោមពួកគេខ្លះ​ត្រូវបានរកឃើញ​ និងបាត់បង់ជីវិត។ គេបានរកឃើញសាកសពកម្មករ៣នាក់ ចំណែក៦នាក់ផ្សេងទៀត​រកមិនទាន់ឃើញ។ នេះបើតាមប្រភពពីវិទ្យុ DZBB ដែលបានធ្វើបទសម្ភាសន៍ជាមួយ​លោកស្រី Rhodora Cadiao ។

អណ្តូងរ៉ែដែលជួបគ្រោះថ្នាក់កើតឡើង​ខាងលើត្រូវអាជ្ញាធរ​បញ្ជាឲ្យផ្អាកជាបណ្តោះ​អាសន្នដើម្បីបើកការស៊ើបអង្កេតរកមូលហេតុ​នាំឲ្យគ្រោះថ្នាក់កើតឡើង។ ហេតុការណ៍​ស្រដៀងគ្នានេះបានកើតឡើងផងដែរ​កាលពីឆ្នាំ២០១៣នៅអណ្តូងរ៉ែដដែលនេះ​បណ្តាល​ឲ្យស្លាប់មនុស្ស៥នាក់។ ទីតាំងអណ្តូងរ៉ែ​ស្ថិតនៅ​ភាគកណ្តាលហ្វីលីពីន ក្នុងដែនកោះ Visayas ។ គេចំណាយពេល៤ម៉ោងធ្វើដំណើរតាមទូក​ទៅកាន់ទីនោះ ហើយបើធ្វើ​ដំណើរតាមយន្តហោះវិញ គឺចំណាយពេល១ម៉ោង​ចេញពីទីក្រុងម៉ានីល ៕

Coal-Mine-Philippines

...

922495-chinacoalminesAFP__-1437113635-899-640x480

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print