ទើបចូលធ្វើការបានមួយថ្ងៃបើករថយន្ដក្រឡាប់រត់ចោលបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់​មួយគ្រឿង បាន​ក្រឡាប់​ប៉ះ​ជើង​ច្រ​ង៉ាង បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវលំមួយខ្សែ​ក្នង​បុរី​ភ្នំពេញ​អង្គរ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

ប្រភពពី​កន្លែងកើតហេតុថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​មួយគ្រឿង​ដែល​ផ្ទុក​ ​ស៊ីម៉ង់​ពេញ ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0461 បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់ឈ្មោះ ទិសដៅ​ពី​លិចទៅ​កើត។ លុះ​មកដល់​កន្លែងកើតហេតុ រថយន្ដខាងលើបានជៀ​ស​រថយន្ត​មួយគ្រឿងទៀត ស្រាប់តែ​រអិលកង់​ក្រឡាប់​តែម្តង ប៉ុន្តែមិនបាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្សណាម្នា​ក់ឡើ​យ​។​ ចំណែក​អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពពីកម្មករដែល​មក​មើល​ក្នុង​ហេតុ​ការ​ណ៏​នោះ​ថា បុរស​អ្នកបើររថយន្ដ ហើយបាន​គេចខ្លួនបាត់​នោះ​ទើបតែ​ចូលមក​ធ្វើការ និង​បើករថយន្ត​ថ្ងៃនេះ​ទេ ហើយ​បើ​គាត់​មិន​រត់​ទេ ថៅកែ​ច្បាស់​ជា​ឲ្យ​សង​ការខូចខាត​មិន​ខាន​។

​ក្រោយ​កើតហេតុ រថយន្ត​ត្រូវបាន​ម្ចាស់​យក​​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​

a2

...

a1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print