បុរសជនជាតិចិន និងប្រពន្ធខ្មែរត្រូវចាប់ខ្លួនពីបទនាំក្មេងស្រីយកទៅលក់នៅចិនដោយខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ប៉ូលិសបាន ចាប់ខ្លួនបុរសជនជាតិចិនម្នាក់ និងស្រ្តីខ្មែរម្នាក់ដែលគេអះអាងថា ជាប្តីប្រពន្ធ នឹងគ្នា និងបានបញ្ជូនចូលក្នុងពន្ធាគារភ្លាមៗដោយមិនចាំបាច់សាកសួរអ្វីនោះទេ។ ការចាប់ខ្លួននេះ ប៉ូលិសបានអនុវត្តឡើងតាមដីការបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនលេខ៨៣៥តព/១៥របស់ចៅក្រមហង់ស៊ីថាជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ ។ ប៉ូលិសព្រហ្មទណ្ឌក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនពេលនេះមាន ប្តីឈ្មោះយ៉ាំង យ៉ុងដុង (YangYongDong) អាយុ៤២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G៤៩៦៤៦៣០៨ និង ប្រពន្ធឈ្មោះស៊ឹម ប៊ុនបញ្ញា អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ្នកទាំងពីរស្នាក់នៅក្នុងក្រុម២០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ជនសង្សយ័ពីរនាក់ប្តីប្រពន្ធនេះត្រូវបានចាប់ខ្លួនពាក់ព័ន្ធក្នុងសំណុំរឿងការនាំយកអនីតិជនជាអាទិ៍ ចេញដោយមិនស្របច្បាប់ដែលបានប្រព្រឹត្តនៅក្រុម១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុកាលពីថ្ងៃទី១ខែមិនា ឆ្នាំ២០១៥ បទល្មើសដែលមានប្បញ្ញតិ្តឲ្យផ្តន្ទាទោសតាម មាត្រា៩នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕ ឆ្លាមសមុទ្រ

sihanouk

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print