ប្រជាពលរដ្ឋភូមិត្រពាំងក្រសាំងបានរិះគន់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដែលបានរារាំងពួកតវ៉ាទាមទាអោយក្រុមហ៊ុនស៊ូគីម៉ិចចេញមុខដោះស្រាយរឿងដី

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែក្រុមហ៊ុនស៊ូគីម៉ិចអាជ្ញាធរខណ្ឌពោធិ៍សែនត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ខណៈក្រុមហ៊ុនសូគីម៉ិចបានលួចទៅពង្រីកផ្លូវចូលក្រុមហ៊ុនរបស់ខ្លួនដោយស្ងាត់ៗមិនបានទៅផ្តល់ព័ត៍មានជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនៅជាប់និងដងផ្លូវនោះ ត្រូវបានប្រជាពលរដ្ឋប្រតិកម្មតវ៉ា ដោយសារតែក្រុមហ៊ុននោះមិនចេញមុខដោះស្រាយជូនអស់រយៈពេល ២ខែមកហើយ ។លុះរហូតមកដល់ ព្រឹកថ្ងៃទី១៦ខែកក្តដា ឆ្នាំ២០១៥ ទើបពួកគេបាននាំគ្នាប្រមូលផ្តុំតវ៉ាធ្វើកូដកម្ម តែត្រូវបាន​អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់កម្លាំង​ចម្រុះចុះ​ទៅ​កន្លែងទំនាស់ខាងលើបង្ខំឲ្យម្ចាស់​ដីប្រគល់ដីទៅឲ្យក្រុមហ៊ុនសូគីមិចធ្វើបង្ហើយ ហើយចំពោះសកម្មភាព​របស់​អាជ្ញាធរបែបនេះធ្វើ​ឲ្យ​មតិ​ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ​មិន​ចេះរកដំណោះស្រាយឲ្យ​សមរម្យជូនប្រជាពលរដ្ឋបែរជាចង់ប្រើ​កម្លាំងបាយទៅលើប្រជាពលរដ្ឋ​ស្លូតត្រង់និងមិនគិត​ពីការលំបាក​របស់​ពួកគាត់ បែរជាធ្វើដើម្បីប្រយោជន៍ក្រុមហ៊ុនតែ១គត់។

លោកស៊ឹម សាវុធ  ជាម្ចាស់ដីបានលើកឡើងថា ផ្លូវមួយខ្សែនេះត្រូវបានសាលារាជធានីភ្នំពេញបានស្ថាបនាជាផ្លូវបេតុង រួចរាល់ទៅហើយដោយមានប្រវែងរាប់គីឡូម៉ែត្រនិងទទឹងចំនួន៨ម៉ែត្រស្របទៅតាមគម្រោងអភិវឌ្ឍន៍ដែលបានដាក់ទិសនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានជ្រាបនោះ ប៉ុន្តែនៅពេលក្រុមហ៊ុនស៊ូគីម៉ិច មកសាងសង់កន្លែងស្តុកប្រេងរបស់គេនោះ ស្រាប់តែលួច មកពង្រីកផ្លូវនេះ ស្ងាត់ៗដោយមិនបានជូនដំណឹងដល់ប្រជាព​លរដ្ឋឲ្យបានដឹងនោះទេ គឺគេមកឈូសឆាយនិងចាក់ដីដោយស្ងាត់ៗ។ ដោយឃើញពីសកម្មភាពក្រុម​ហ៊ុនបែបនោះហើយ ទើបប្រជាពលរដ្ឋបាននាំគ្នាចេញមុខមកតវ៉ាដើម្បីឲ្យក្រុមហ៊ុនរកដំណោះស្រាយ ជូនពួកគាត់។ ប៉ុន្តែ គឺក្រុមហ៊ុនមិនបានចេញមុខមកទេ បែរជាអាជ្ញាធរ​បានដាក់កម្លាំងចម្រុះប្រហែលជា១០០នាក់ជាងទៅជួយអន្តរាគមន៍ដល់ក្រុមហ៊ុនឲ្យធ្វើផ្លូវបង្ហើយទាំង បំពានលើដីពួកគាត់ម្ខាង៦ម៉ែត្រ ដែលមើលទៅហាក់បីដូចជាចុះទៅបង្រ្កាបក្រុមចោរប្លន់អញ្ចឹង ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា អាជ្ញាធរបន្ទាប់ពីប្រជាពលរដ្ឋចេញមុខតវ៉ានោះ បែរជាឆ្លើយថា គេជួយអភិវឌ្ឍន៍ផ្លូវធំទូលាយងាយស្រួលនិងចេញចូល ប៉ុន្តែការអភិវឌ្ឍន៍របស់អាជ្ញាធរនោះ គឺអភិវ​ឌ្ឍន៍តែ១ចង្អុលដៃប្រវែងមិនដល់១គីឡូម៉ែត្រផងពង្រីកកណ្តាលផ្លូវចំណែកឯក្បាលផ្លូវរាប់គីឡូម៉ែត្រមិនពង្រីក រីឯកន្ទុយផ្លូវជាង១គីឡូម៉ែត្រក៏មិនស្ថាបនាបង្ហើយទុកឲ្យដីហុយទ្រលោមជង្ហុកចង់ត្រឹមក្បាល ជង្គង់ហេតុអ្វីក៏មិនទៅធ្វើបង្ហើយ ។

ដូច្នេះរូបភាពពង្រីកផ្លូវនេះ គឺមិនមែនគិតប្រយោជន៍សាធារណៈទេ គឺអាជ្ញាធគិតពីប្រយោជន៍ក្រុមហ៊ុនតែ១គត់ ។សុខា សែនជ័យ

image2

image1

...

image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print