រថយន្ត​បែនដឹក​ដី​បុក ​កិន​អ្នក​ជិះ​ម៉ូតូ​ស្លាប់​មួយ​រំពេច​

ចែករំលែក៖

ខេត្តបាត់ដំបង​៖ ​​​ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​ជែង​​​អ្នកជិះម៉ូតូ ក៏​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ ដែល​កំពុង​បើកបរ​ខាងឆ្វេង​ដៃពេញទំហឹង​កិន​​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។

ករណីនេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​អូរ​ទន្ទឹង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

ប្រភពនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកដី​ដែលកិនជនរងគ្រោះ ជា​របស់​ក្រុមហ៊ុន​មួយ កំពុង​ស្ថាបនា​ផ្លូវ​លេខ​១៥៥៧ ចាប់ពី​រង្វង់​មូល​ភូមិ​ភ្ជា​វ ឆ្ពោះ​ទៅ​កាន់​ច្រក​តំបន់​៤០០ ស្ថិត​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ នៅមុន​ពេល​កើតហេតុ​រថយន្ត​បង្កបើក​ជែង​នឹងម៉ូតូ នៅ​ចំណុច​កើតហេតុ​នោះ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង ពីក្រោយ​យ៉ាង​ពេញទំហឹង ខណៈ​កំពុង​បើកបរ​ក្បែរចិញ្ចើម​ផ្លូវ​ខាងឆ្វេង​ដៃ រួច​កិន​ជនរងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង។

ប្រភពបាន​បន្ត​ថា អ្នកបើកបរ​ម៉ូតូ​ទំនងជា​ទើបនឹង​ចេញពី​បង់ថ្លៃ​ភ្លើង ហើយ​ធ្វើដំណើរ​ទៅផ្ទះ​នៅ ភូមិ​សំឡូត​ចាស់​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​បុក​តែម្ដង។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេច​ខ្លួន​បាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​ បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​។ ដោយឡែក​ជនរង​គ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសមត្ថកិច្ចបាននិងកំពុង​រង់ចាំ​សាច់ញាតិ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ សហការី

M09-03-16-4

M09-03-16-5

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print