ចូលរួមសោកស្តាយ អ្នកខេត្តត្បូងឃ្មុំ៖ ស្ត្រីម្នាក់ ក្នុងចំណោម២នាក់ ដែលទើបរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃនេះ បានស្លាប់បាត់បង់ជីវិតហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ, នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ នៅខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកជំងឺវិជ្ជមានកូវីដ១៩ថ្មី ចំនួន២នាក់ ( តេស្តរហ័ស ) រួមមាន

ទី១-ឈ្មោះ សុខ គឹមសឿន ៤៦ឆ្នាំ ស្រី ភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ វិជ្ជមានកូវីដ១៩ (ប្រពន្ធបុគ្គលិកមណ្ឌលសុខភាពជីរោទិ៍ទី១)
២-ឈ្មោះ ជុត រ៉ាវុធ ស្រី ៥០ឆ្នាំ ភូមិ ស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ( ប៉ះពាល់ជាមួយឪពុកស្លាប់ថ្ងៃទី២៣)កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យស្រាប់)។
បច្ចុប្បន្នដាក់សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យព្រះនរោត្តសីហនុត្បូងឃ្មុំ (សួង) ។ នេះបើយោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តបញ្ជាក់អោយដឹងនៅយប់ថ្ងៃដដែលនេះ។

ដោយឡែក បន្ទាប់ពីរកឃើញ និងដាក់ឲ្យសម្រាកព្យាបាល នៅយប់ថ្ងៃដដែលនេះ អ្នកជំងឺឈ្មោះ សុខ គឹមសឿន ៤៦ឆ្នាំ ស្រី ភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ វិជ្ជមានកូវីដ១៩ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង២១ និង១៨នាទី ទោះបីក្រុមគ្រួពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងដុតដៃដុតជើងយ៉ាងណា ក៍មិនអាចជួយបាននោះដែរ ដែលជាករណីទី១ហើយ ក្នុងខេត្តត្បូងឃ្មុំ។

បន្ទាប់ពីទទួលដំណឹង ភ្លាមៗ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសំដែងនូវការសោកស្តាយចំពោះសាកសព និងក្រុមគ្រួសារសព ក៍ដូចជាបានណែនាំឲ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរ ចាត់ចែងរៀបចំរុំខ្ចប់សាកសព យកទៅបូជានៅទីបច្ឆាមរណៈដែលបានរៀបចំទុករួចជាស្រេចសម្រាប់អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ១៩ ទៅតាមវិធានសុខាភិបាលភ្លាមៗផងដែរ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print