បង្ក្រាបរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា រាប់ពាន់ដើមដែលជនខិលខូចលួចដាំ  នៅស្រុកគិរីវង់

ចែករំលែក៖

ខេត្តតាកែវ៖ ក្រោមការដឹកនាំពីសំណាក់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១បានសហការគ្នាជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញ ដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០២ទីតាំង អាងស្តុកទឹក២នៅចំណុចដុបខាងលិចភ្នំតូច ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ដែលមានផ្ទៃដីប្រមាណ១២៦ម៉ែត្រក្រឡា។
ប្រភពពីមន្រ្តីនគរបាលដែលបានចុះបង្រ្កាបត្រង់ចំណុចខាងលើបានឲ្យដឹងថាមានជនខឹលខូច១ក្រុមបានលួចធ្វើសកម្មភាពដាំដើមកញ្ឆាខុសច្បាប់រាប់ពាន់ដើមលើផ្ទៃដីជាង១ហិកតាជាយូរខែមកហើយ។តែពេលថ្មីៗនេះមានប្រជាពលរដ្ឋល្អរាយការណ៍ប្រាប់ដល់សមត្ថកិច្ចខេត្ត ទើបលោកស្នងការនគរបាលខេត្តតាកែវបញ្ជាកម្លាំងចុះទៅបង្រ្កាបតែម្តង។ ប៉ុន្តែគួរឲ្យស្តាយ ខណ:ដែលកម្លាំងចម្រុះមិនទាន់ចុះទៅដល់ផងក្រុមជនខឹលខូចនាំគ្នាគេចខ្លួនបាត់អស់ ហើយកម្លាំងចម្រុះបានត្រឹមបំផ្លាញឧបករណ៍និងដក-កាប់ដុតបំផ្លាញចោលដើមកញ្ឆារាប់ពាន់ដើមនៅនឹងកន្លែងតែប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងទៀតថា
កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print