ខេត្តស្វាយរៀង៖ ដោយមើល ឃើញការ លំបាកនិងខ្វះខាត ក្រុមអ្នកសារព័ត៏មានក្នុងខេត្តក៏ដូចជាសប្បុរសជន បានចែករំលែក ថវិការផ្ទាល់ខ្លួនមួយចំនួន ប្រគល់ជូន
លោកថតភារះសម្រាប់ផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានទីលំនៅក្នុង ភូមិទទារសង្កាត់ចេក ក្រុងស្វាយរៀង។
ជាងស្ដែងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះលោក យឹម សុថាន ភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងបានយកថវិការរបស់លោកវេជ្ជបណ្ឌិត រៀម ស៊ីណា បម្រើ ការងារនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀងចំនួន ១០ ម៉ឺនរៀល ដល់លោកថត ភារៈ ជាភ្នាក់ងារអ្នកយកព័ត៌មានឱ្យទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ប្រចាំខេត្តស្វាយរៀង
សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ។
លោកបន្តថា ទោះបី ជាថវិការ ច្រើនក្ដីតិចក្ដី ក៏ជាការរួមចំណែក ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក នៅអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះលោកថតភារះក៏បានថ្លែង
អរគុណដល់សប្បុរសជននិងក្រុមអ្នកសារព័ត៌មានដែលបានឧបត្ថមជាថវិការផ្ទាល់ខ្លួនដល់រូបលោកដែលមានការខ្វះខាតក្នុងគ្រាលំបាកផងដែរ៕
ដោយ៖ យឹម សុថាន