Real Madrid បានត្រឹមស្មេីក្នុងទឹកដី​ ជេីងទី១​ជាមួយ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Champions League

ចែករំលែក៖

ក្រុមខ្លាំងស្តេចស​ Real Madrid បានប្រកួតស្មេីក្នុងទឹកដី​ ជេីងទី១​ ជាមួយក្រុមខ្លាំងមកពីអង់គ្លេស​តោខៀវ​ Chelsea ក្នុងលទ្ធផល១ទល់១។ នេះបេីយោងតាមការចេញផ្សាយដោយគេហទំព័រក្លិបទាំង២​ និងBBC Sport នៅព្រឹកថ្ងៃពុធ​ ទី២៨​ មេសានេះ។
ការប្រកួតដ៏តានដឹងនេះ​ ក្រុម Real Madrid បានគ្រ​ប់គ្រងបាល់បានច្រេីន​ និងមានប្រៀបជាងក្រុមភ្ញៀវ​ Chelsea។  ប៉ុន្តែនៅនាទីទី១៤​ កីឡាករ​ Pulisic របស់ក្រុមតោខៀវ​ Chelsea រកបានគ្រាប់បាល់នាំមុខមុនក្រុមម្ចាស់ផ្ទះ​ Real Madrid។ នៅនាទីទី២៩​ ខ្សែប្រយុទ្ធ​ឆ្នេីម​សញ្ជាតិបារាំង​ Benzema បានរកគ្រាប់បាល់១គ្រាប់សងវិញ​ ធ្វេីឲ្យចប់ការប្រកួតក្នុងតង់ទី១​ លទ្ធផលស្មេីគ្នា១ទល់១។
ចូលដល់ការប្រកួតតង់ទី២​ ក្រុមទាំងពីរមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ​ ដោយរក្សាលទ្ធផល១ទល់១នេះរហូតដល់ចប់ការប្រកួត។
លទ្ធផលនេះធ្វេីឲ្យក្រុមតោខៀវ​ Chelsea មានប្រៀបជាងក្រុម​ Real Madrid សម្រាប់ជេីងទី២​ ដោយសារការប្រកួតជេីងទី១នេះ​ ក្រុមភ្ញៀវចំណេញគ្រាប់បាល់ក្រៅទឹកដី១គ្រាប់ហេីយ។ ប៉ុន្តែ​ឱកាសនេះនឹងអាចបាត់បង់ប្រសិន​ Real​ Madrid ព្យាយាមវាយបកវិញនៅជេីងទី២​ ។
ការប្រកួតជេីងទី២​ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ក្របខ័ណ្ណ​ Champions League រវាងក្រុមទាំងពីរនឹងត្រូវធ្វេីឡេីងនៅថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០២១​ ខាងមុខនេះ​ ដេីម្បីស្វែងរកក្រុមឡេីងទៅវគ្គផ្តាច់ព្រ័ត្រ​។ ដោយឡែកក្រុម PSG​ ត្រូវប៉ះជាមួយ​ Man City នៅរាត្រីនេះក្នុងជេីងទី១ដែរ​ វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩​ មេសាម៉ោងនៅកម្ពុជា​ ៕
  
ដោយ៖ ភារៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print