ក្រសួងព័ត៌មាន បន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

យោង៖ -សេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។
-សេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងព័ត៌មានសូមជម្រាបជូនដំណឹងដល់ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីព័ត៌មាន ទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល សម្រាប់រយៈពេល ៧ (ប្រាំពីរថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដូច្នេះ អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីព័ត៌មានទាំងអស់ដែលបានទទួលលិខិតអនុញ្ញាត ធ្វើដំណើរ ពីក្រសួងព័ត៌មាន អាចបន្តសុពលភាព និងប្រើប្រាស់លិខិតអនុញ្ញាតធ្វើដំណើររហូតដល់
ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលបានបិទបញ្ចប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីព័ត៌មាន និងអង្គភាពជំនាញពាក់ព័ន្ធមេត្តាជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print