ស្អែក​នេះ​! សាលាដំបូងរាជធានីភ្នំពេញ​៖​ ​បេីសវនាការជំនុំជម្រះ​សំណុំរឿង​អតីត​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២ និង​បក្ខពួក​ល្មើស​នឹង​បំរាម​រាជរដ្ឋាភិបាល​

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមប្រភពព័ត៍មានពី​​លោក គា អ៊ា​វ មេធាវី​ការពារ​ជនជាប់ចោទ​អតីត​ឧ​ត្ត​ម​សេនីយ៍ទោ​លោក អ៊ុង ចាន់​ធួ​ក បានបញ្ជាក់នៅថ្ងៃទី២៨​ ខែមេសា​នេះថា៖​​ សំណុំរឿង​អតីត​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២ និង​មនុស្ស​២​នាក់​ទៀត​ល្មើស នឹង​បំរាម​រាជ​រដ្ឋា​​ភិបាល​ ស្អែក​នេះ​! នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ នឹងត្រូវបាន​បញ្ជូនទៅ​បើកសវនាការ​ជំនុំជម្រះ​ផ្ទាល់​។ មិនតែប៉ុណ្ណោះ​លោក​មេធាវី គា អ៊ា​វ ក៏បានបញ្ជាក់បន្ថែមថា សវនាការ​នេះ មាន​លោក​អ៊ុក សុវណ្ណារិទ្ធ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក​ឡុង ជាប ជា​តំណាង​អយ្យ​ការ​។​

​គួររម្លឹកថា​ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោកផ្កាយ២​ និងបក្ខពួកសរុបចំនួន​០៣​នាក់ កាលពីយប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។ ដោយឡែកក្នុងហេតុការណ៍នេះដែរ ​មនុស្ស​មួយចំនួនទៀត​បាន​រត់​ចូល​ផ្ទះជួល​អស់​ពេល​សមត្ថកិច្ច​ទៅដល់

លុះនៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ព្រះមហាក្សត្រ បាន​ដក​ស័​ក្ត និង​បណ្តេញ​ពី​ក្របខណ្ឌ​នគរ​បាលជាតិ ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​ម្នាក់ ដែល​ផឹកស៊ី​រាំ ច្រៀង និង​លេង​ប៉ាត​ម្ស៉ៅ បំពាន​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​អំពាវនាវ​ឱ្យ​យ​តុលាការ​កាត់ទោស​បុគ្គល​នេះ ឱ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត​។​

​ជនជាប់ចោទទាំង ០៣​នាក់ រួម​មាន​៖. ១-​ឈ្មោះ អ៊ុង ចាន់​ធួ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ទីតាំង​ផ្ទះជួល ឋានៈ​អនុប្រធាន​សេនាធិការ នៃ​អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាលជាតិ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​។​ ២-​ឈ្មោះ ឡាយ ភា​រុណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ​ឈ្មោះ អ៊ុង ចាន់​ធួ​ក​។​ និង៣-​ឈ្មោះ កុក ឃី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ អ៊ុង ចាន់​ធួ​ក​​៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print