ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំស្ដីពីការទប់ស្កាត់ និងបង្គ្រាបការលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំស្ដីពីការទប់ស្កាត់ និងបង្គ្រាបការលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់។

ដើម្បីធានារក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ក្រសួងមហាផ្ទៃបានដាក់ ចេញគោលការណ៍ និងវិធានការជាបន្តបន្ទាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពនាំមនុស្សឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ក្នុងបរិការណ៍ ដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានរឹតត្បិតការធ្វើ ដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ហើយថ្មីៗនេះ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងផ្នែកខ្លះនៃភូមិសាស្ត្រតាមខេត្តមួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺនេះក្នុងសហគមន៍។

ផ្អែកលើគោលការណ៍ និងវិធានការខាងលើនេះ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បាន ប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក្នុងសង្គម។ ទោះបីយ៉ាងនេះក្តី ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេស
ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើតមានជាបន្តបន្ទាប់ ក្នុងនោះ ក៏មានករណីមួយចំនួនមានក្រុមមេក្លោង និង មេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេក្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយ ខុសច្បាប់ផងដែរ។ ទន្ទឹមនេះ ក៏មានសកម្មភាពលួចលាក់ដឹកជញ្ជូនជនបរទេសចេញ-ចូលភូមិសាស្ត្របិទខ្ទប់ ក្នុង គោលបំណង និងគោលដៅផ្សេងៗគ្នា ដោយគេចចេញពីការធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ដែលអាចបង្ក ឱ្យមានហានិភ័យក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពក្នុងសង្គមថែមទៀត។ ផ្តើមចេញពីសភាពការណ៍ និងសកម្មភាពខាងលើនេះ ក្រសួងមហាផ្ទៃសូមណែនាំដល់អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នូវវិធានការសំខាន់ៗមួយចំនួន ដើម្បីលុបបំបាត់ការនាំមនុស្សចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ដូចខាងក្រោម៖

១. អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវដឹកនាំសម្របសម្រួលជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យវាយតម្លៃអំពីការអនុវត្តវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំពលរដ្ឋកម្ពុជា និងជនបរទេសចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និង បទល្មើសនានាឆ្លងកាត់ព្រំដែន ដើម្បីដាក់ចេញនូវផែនការសកម្មភាពអនុវត្តបន្ត ប្រកបដោយប្រសិទ្ធភាពថែមទៀត។
សូមអាននូវ ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំស្ដីពីការទប់ស្កាត់ និងបង្គ្រាបការលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់ទាំងស្រុងដូចខាងក្រោម ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print