អាជ្ញាធរ​ខេត្តកំពង់ធំ៖ បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់ទៀតនៅស្រុកស្ទោង ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័សជាង​ ១០០នាក់

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ បើ​តាម​ការ​បញ្ជាក់​ពី​លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ​ បានឲ្យដឹងថា​ អាជ្ញាធរខេត្តកំពង់ធំ បន្តរកឃើញអ្នកកេីតជំងឺកូវីដ១៩ ចំនួន១៣នាក់បន្ថែមទៀត ក្នុងស្រុកស្ទោង​ កាលពីម្សិលមិញនេះ​ ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ចំនួន១០៤នាក់។

ជាក់ស្ដែង​ការថ្លែងបែបនេះ​របស់លោក​ សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានធ្វេីឡេីងនៅព្រឹកថ្ងៃទី២៩​ ខែមេសា​នេះ​ ពេល​ដឹកនាំ​មន្ត្រីជំនាញ​ចុះត្រួតពិនិត្យស្ថានភាពនៅក្នុងស្រុកស្ទោង ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន និងអ្នកចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង សូមអញ្ជើញមកធ្វើតេស្តយកសំណាកនៅសាលាបឋមសិក្សាព្រះនាង ដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសងគមន៍។

អភិបាល​ខេត្ត​រូប​នេះ​ បន្ត​ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រដែលបានត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ ផ្សេងទៀត។

ទន្ទឹមនឹង​នេះ​ លោកអភិបាល​ខេត្ត​កំពង់ធំ​ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យសូមពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ សូមទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print