ឥណ្ឌា​កាន់​តែ​ធ្ងន់ធ្ងរ!​ ក្នុង​រយៈពេល​ត្រឹម​តែ​ ២៤ម៉ោង​ប៉ុណ្ណោះ​ រកឃើញ​អ្នកឆ្លងកូវីដ១៩​ថ្មី​ ជិត​ ៤០ម៉ឺន​នាក់;​ ចំណែក​អ្នកស្លាប់​ក្នុង​មួយ​ថ្ងៃ​ជិត​ ៤ពាន់​នាក់​

ចែករំលែក៖

អន្តរជាតិ​៖ ប្រទេសឥណ្ឌា​ បានប្រកាសថ្ងៃព្រហស្បតិ៍ទី២៩​ ខែមេសា​ ឆ្នាំ​២០២១នេះថា​ នេះគឺជាថ្ងៃទី ៨ ហើយដែលប្រទេសរបស់ខ្លួន ក្នុង​រយៈពេល​ត្រឹម​តែ​ ២៤ម៉ោង​ប៉ុណ្ណោះ​ បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ខ្ទង់ ៣សែននាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់លើស ១៨លាននាក់។ ជាមួយគ្នានេះ​​ អ្នកជំងឺ​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ជិត​ ៤ពាន់​នាក់​។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសានេះ។

មន្ត្រី​សុខាភិបាល​ឥណ្ឌា​ បានបញ្ជាក់បន្ថែមថា​ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសត្រូវបានរកឃេីញ​ សរុប ៣៧៩,២៥៧នាក់ទៀត (ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត) ;​ ខណៈអ្នកជំងឺរហូតដល់ ៣,៦៤៥នាក់បានស្លាប់ (ក៏ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតផងដែរ)។ ដោយឡែក​ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌា កើនឡើងដល់ ២០៤,៨៣២នាក់, ជាង ១៥លាននាក់ជាសះស្បើយឡើងវិញ និងជាង ៣លាននាក់ទៀតកំពុងព្យាបាល ឬរង់ចាំការព្យាបាល។

បន្ថែម​ពីនេះ​ អង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុកជាច្រើន​ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលឥណ្ឌាបិទប្រទេសទាំងមូល ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងរាតត្បាត COVID-19 រដ្ឋាភិបាលទីក្រុងញូដេលី ហាក់មិនអាចធ្វើតាមបាននោះឡើយ។ យ៉ាងណាក៏ដោយ មានតែរដ្ឋធានីញូដេលីមួយប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ហើយវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី០៣ ខែឧសភា។

ចំណែក​ទាក់ទិននឹងបញ្ហានេះដែរ​ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ ទើបតែសម្រេចបាន ១៥០លានដូសប៉ុណ្ណោះ គិតចាប់តាំងពីចុងខែមករា ឆ្នាំ២០២១ ដែលយុទ្ធនាការចាក់ត្រូវបានចាប់ផ្តើម។

គួរបញ្ជាក់ថា​ ដោយឡែក​ប្រទេសធំៗដូចជា៖ សហរដ្ឋអាមេរិក រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបជាដើម សុទ្ធតែបាននិងកំពុងដឹកនាំជំនួយ ដើម្បីជួយសម្រាលវិបត្តិ COVID-19 ក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះផងដែរ។ ប៉ុន្តែស្ថានការណ៍ជារួម ហាក់មិនទាន់មានសញ្ញាបង្ហាញថា អាចគ្រប់គ្រងបានឡើយ ជាពិសេសគឺការខ្វះខាតមន្ទីរពេទ្យ អុកស៊ីសែនសង្គ្រោះជីវិត និងគ្រឿងបរិក្ខាពេទ្យចាំបាច់ជាច្រើនទៀត៕ដោយ​៖ស​ តារា​

Passengers queue up for the Covid-19 coronavirus medical screening after arriving at a railway platform post traveling on a long distance train, in Mumbai on April 16, 2021. (Photo by Punit PARANJPE / AFP)

...

រូបភាព​៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print