លិខិតឆ្លងដែនវ៉ាក់សាំង គឺបានប្រើប្រាស់នៅលើទូរស័ព្ទដៃ ដោយអ្នកដំណើរអាច ស្កែន QR នៅអាកាសយានដ្ឋាន អាចដឹកថាអ្នកបានចាក់វ៉ាក់សាំងហើយឬនៅ មុនពេលចូល ចេញពីប្រទេសជប៉ុន ឬចូលក្នុងប្រទេសជប៉ុន ។
សារព័ត៌មាន ក្យូដូ បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន ដែលបានប្រកាសកាលពីថ្ងៃទី ២៨ខែមេសាថា គម្រោងប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងគឺដើម្បីផ្តល់លក្ខណៈងាយស្រួលដល់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់អាចធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសបាន។
គម្រោងលិខិតឆ្លងដែនគឺធ្វើឡើងនៅលើទូរស័ព្ទឆ្លាតវៃ ដោយអ្នកដំណើរអាចស្កែត កូដ QR នៅអាកាសយានដ្ឋាន គឺដឹងថាអ្នកបានចាក់វ៉ាក់សាំងហើយឬនៅ។ ប្រព័ន្ធកូដ និងតភ្ជាប់ជាមួយ របាយការណ៍ចាក់វ៉ាក់សាំង (Vaccination Record System) ។
ក្រសួងសុខាភិបាលជប៉ុន នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងគម្រោងលិខិតឆ្លងដែនវ៉ាក់សាំង ។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងដំណើរការឡើងវិញវិស័យទេសចរណ៍ ក្រោយជាប់គាំងដោយសារកូវីដ ១៩ ។
កន្លងមកប្រទេសតំបន់អឺរ៉ុប ក៏បានឡើងគម្រោងបើកដំណើរការវិស័យទេសចរណ៍ ដល់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ ចំណែកអាមេរិកក៏ដូចគ្នាដែរ ប្រធានាធិបតីបៃឌិនបានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់គឺអាចចេញទៅក្រៅដោយមិនចាំបាច់ពាក់ម៉ាស់នោះឡើយ ដោយហានិភ័យនៃការឆ្លងមានទាបបំផុត៕ ដោយ៖ធីរីណា
ប្រជាជនពាក់ម៉ាស់ដើម្បីការពារការរីករាលដាលជំងឺcovid19 នៅទីក្រុងតូក្យូប្រទេសជប៉ុន។ (រូបភាព៖AFP/TTXVN )