ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងនៅព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ថា៖យើងនាំគ្នាលុបបំបាត់ព័ត៌មានមិនពិត (Fake News)
អរគុណបងប្អូនអ្នកសារព័ត៌មានដែលចូលរួមផ្សព្វផ្សាយនិង share ព័ត៌មានពិត
(រូបខ្ញុំនេះមានគេបាញ់ចូលតេឡេក្រាម១ម៉ោងមុន)
លោកលើកឡើងថា៖ កាលពីខែ ១២ ឆ្នាំ ២០២០ ខ្ញុំបានចូលរួមវិភាគទានជាមួយសប្បុរសជនក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលដែលបានផ្សព្វផ្សាយក្នុង facebook ខ្ញុំផងដែរ។ប៉ុន្តែនៅថ្ងៃនេះ ក៏មានក្រុមជនខិលខូចយករូបខ្ញុំដែលបង្ហោះតាំងពីឆ្នាំ ២០២០ មកផ្សាយថា ខ្ញុំអំពាវនាវអោយពលរដ្ឋចូលរួមម្នាក់១ដុល្លារទិញវ៉ាកសាំង ដែលធ្វើអោយមានការភ័ន្តច្រឡំ។ នេះជាព័ត៌មានមិនពិតទេ (Fake News) សូមបងប្អូនជ្រាបកុំចាញ់បោកជនទុច្ចរិតសូម្បីតែ១ដុល្លារអោយសោះ។ នៅពេលនេះ ខ្ញុំមិនបានអោយនរណាម្នាក់ឬក្រុមណាមួយធ្វើបែបនេះទេ។ បងប្អូនមានfacebook/telegram ខ្ញុំហើយ មានកិច្ចការអ្វីមិនច្បាស់សូមទាក់ទងខ្ញុំភ្លាម។ សូមអរគុណ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕
ដោយ៖ សុខ ខេមរា