ខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តសៀមរាប, នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន១៥នាក់ ដូចមាន រាយនាមខាងក្រោម៖

១, ឈ្មោះ ណា ណាង ភេទប្រុស អាយុ១៦ឆ្នាំ,មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

២. ឈ្មោះ ណា និត ភេទប្រុស អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរឹល ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

៣. ឈ្មោះ ឡៃ ដាវី ភេទប្រុស អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ។
៤. ឈ្មោះ សុជាតិ សុជាតា ភេទស្រី អាយុ២ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម សង្កាត់ស្រង់ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
៥. ឈ្មោះ អួន អ៊ន ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃចំការខាងជើង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានធ្វើដំណើរមកកាន់ខេត្តសៀមរាប(បញ្ជាក់ទីតាំងលម្អិត ក្រោយពីការសាកសួររបស់មន្ត្រីជំនាញ)។

៦. ឈ្មោះ ឆាត រតនា ភេទប្រុស អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិកណ្តាល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
៧. ឈ្មោះ ផល តនៈ ភេទប្រុស អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោលវាស ឃុំរឹល ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
៨. ឈ្មោះ ផាន រដ្ឋា ភេទប្រុស អាយុ១១ខែ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
៩. ឈ្មោះ អៀន លីម ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិកោកវាល ឃុំមើល ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
១០.ឈ្មោះ វិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហាថើន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ។
១១.ឈ្មោះ ឆាត ដាត ភេទស្រី អាយុ៣០ឆ្នាំ មានកសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
១២.ឈ្មោះ ប៊ូ រតនា ភេទប្រុស អាយុ៥ឆ្នាំ មានអាសយដ្ឋាននៅភូមិវាល ឃុំរើល សៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
១៣.ឈ្មោះ ចេង រ៉ាវី ភេទស្រី អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប មកពីស្រុកស្ទោង ខេត្តកំពង់ធំ ចូលរួមពិធីបុណ្យសព ដែល ពិធីបុណ្យសពនោះជាសាច់ញាតិជាមួយ លោក ស៊ាង គីមសាន ដែលវិជ្ជមានជំងឺកូ១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
១៤.ឈ្មោះ ស៊ុយ វីល ភេទប្រុស អាយុ៤៨ឆ្នាំ មានអាស័យដ្ឋាន នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមិនបានធ្វើដំណើរឆ្លងខេត្ត តែជាស្វាមីរបស់ ឈ្មោះ ចេង រ៉ារី(លេខរៀងទី១៣)។

១៥,ឈ្មោះ ហួត រតនៈវត្ថុ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងជាមន្ត្រីអនុរក្សពន្ធនាគារខេត្តសៀមរាប និងបានចាក់វ៉ាក់សាំងចំនួន០២លើក។

បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ ១៩ ទាំង១៥រូបនាងលើ។ ជាលទ្ធផលការសន្និដ្ឋានបឋមនៃករណីទាំង១៥នេះ គឺមាន១៣ករណី ជាការ ឆ្លងមកពីក្រៅខេត្ត និងចែករណីជាការឆ្លងក្នុងសហគមន៍ក្នុងខេត្តសៀមរាប។ លើសពីនេះ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងពលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាម លទ្ធផលនៃការស្រាវជ្រាវនឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ជូននាពេលខាងមុខ។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការធ្វើចត្តាឡឺស័ក។ បុគ្គលទាំងឡាយណាល្មើស និង វិធានការនេះ នឹងប្រឈមទទួលការផ្ដន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធ ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុម គ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការ ប្រែប្រួលសុខភាព សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥,៥៧៤/០៧៧ ៧៨៩:០០៧

ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបាន ម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print