បុគ្គលិកធ្វើការងារទាំងឡាយណាដែល ចំណាយពេលអង្គុយមើលអេក្រង់កុំព្យូទ័ររបស់ ខ្លួនច្រើនម៉េាងនោះពួកគេនឹងប្រឈមមុខកើត ជំងឺស្ងួតភ្នែក។ នេះបើយោងតាមការលើកឡើង របស់វេជ្ជបណ្ឌិត យូអ៊ីឈិអ៊ូឈីណូ មកពី សាកលវិទ្យាល័យសុខាភិបាលកៃអូនៅក្រុងតូក្យូ ប្រទេសជប៉ុន ។
យោងតាមការពន្យល់របស់លោកខណៈ ពេលមនុស្សសម្លឹងមើលកុំព្យូទ័រពួកគេនឹងមាន ចំនួនចលនាធេ្មចបើកៗរបស់ភ្នែកតិចជាងការ សម្លឹងមើលសៀវភៅនៅលើតុ ។
ជាងនេះទៅទៀតសកម្មភាពសម្លឹង កុំព្យូទ័រជារឿយៗតម្រូវឱ្យបើកភ្នែកធំជាងការ សម្លឹងមើលវត្ថុផេ្សងៗ គួបផ្សំនឹងការកាត់បន្ថយ នូវចំនួនចលនាធេ្មចបើកៗរបស់ភ្នែកនោះវានឹង បង្កឱ្យមានការហួតទឹក និងធ្វើឱ្យភ្នែកលែងមាន សំណើម ។ វេជ្ជបណ្ឌិតរូបនេះបានបពា្ជាក់ថា សកម្មភាពសម្លឹងមើលកពា្ចក់កុំព្យូទ័រច្រើនម៉េាង ដោយឥតស្រាកស្រាន្ដទើបនាំឱ្យមានមូលហេតុ ប្រឈមនឹងជំងឺស្ងួតភ្នែក ។
គួរបពា្ជាក់ថា ជំងឺស្ងួតភ្នែកអាចមាន លក្ខណៈរុាំរ៉ៃតែយើងអាចមានវិធីប្រើទឹកថ្នាំ បន្ដក់ភ្នែកជំនួយបាន ។ របាយការណ៍មួយបាន ឱ្យដឹងថា នៅប្រទេសជប៉ុនមានអត្រាប្រជាជន ចំនួន ១០លាននាក់មានរោគសញ្ញាកើតជំងឺស្ងួត ភ្នែកដោយសារតែពួកគេជាមនុស្សមមាញឹកនឹង ការងារ ហើយបានចំណាយពេលច្រើនម៉េាងមុខ កុំព្យូទ័រ ៕