ភ្នំពេញ៖ បុរសម្នាក់បានបើករឺម៉កម៉ូតូកង់បី ក្នុងល្បឿនលឿនដោយមិនមានការប្រុងប្រយ័ត្ន ហើយបានគេចជាមួយនិងម៉ូតូមួយគ្រឿងទៀត ដែលជិះកាត់ពីមុខ ក៏ជ្រុល ទៅបុកចូលផ្ទះលក់អីវ៉ាន់ បណ្ដាលឲ្យរងការូចខាតសំភារះជាច្រើន ហើយក៏ធ្វើឲ្យស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះរងរបួសស្រាលផងដែរ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៧ តាមបណ្ដោយផ្លូវ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បើតាមសម្ដីបុរសដែលជាអ្នកបើករឺម៉កម៉ូតូកង់បីបង្កនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករឺម៉ក់ម៉ូតូកង់បី និងមានដឹកប្អូនម្នាក់នៅលើរ៉ឺម៉កផងដែរដោយបើកបរទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុក៏បានវ៉ាក់ជាមួយម៉ូតូមួយគ្រឿងមិនចាំម៉ាក ដែលជិះកាត់ពីមុខ បណ្ដាលឲ្យរូបគាត់គេច និងទាញចង្កូតជ្រុលទៅបុកផ្ទះលក់អីវ៉ាន់ ដែលនៅខាងឆ្វេងដៃបណ្ដាលឲ្យរងការខូចខាតសំភារះជាច្រើន និងធ្វើឲ្យស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះរងរបួសស្រាលផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ រីឯម្ចាស់រ៉ឺម៉ក់ម៉ូតូកង់បីបង្កនោះ បានចុះទទួលកំហុសរបស់ខ្លួន និងសំុសម្របសម្រួលជាមួយម្ចាស់ផ្ទះផងដែរ ដោយព្រមសង់ថ្លៃខូចខាត ចំនួន៣៨០$ ឲ្យទៅម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង។
ដោយមានការសម្របសម្រួលគ្នាចេញសងនូវរបស់របរដែលខូចខាតផងនោះដូច្នេះ ខាងភាគីជនរងគ្រោះក៏ព្រមទទួលយក ដោយមិនចងមានបញ្ហាវែងឆ្ងាយទៅថ្ងៃមុខផងដែរ៕ ព្រែកជ័យ