គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ​៖ ចុះអនុវត្តន៍រឹតបណ្តឹងសន្តិសុខ តំបន់ក្រហម ច្រមុះជ្រូកស្ទឹងមានជ័យ​ ឃាត់ម៉ូតូល្មើសចំនួន ៤គ្រឿង និង រថយន្ត១គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឩត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅវេលាម៉ោង​ ៨ និង០៥នាទីយប់ ថ្ងៃសុក្រ ៤រោច ខែ ពិសាក ឆ្នាំឆ្លូវ ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២១​ បានដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសកម្លាំងអន្តរាគមន៍ពិសេស ក្នុងឈុតសម្លៀកបំពាក់ពេទ្យ​ ដេីម្បីការពារ​ការឆ្លងវីរុសកូវីដ១៩ នៅពេលត្រួតពិនិត្យមេីលឯកសារផ្សេងៗរបស់ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់​ នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ​ ដដែលជាតំបន់ក្រហមហាមឃាត់មិនឲ្យចេញពីផ្ទះ​ និង មិនឲ្យធ្វេីដំណេីរចេញក្រៅបានឡេីយ។

ក្នុងការចុះអនុវត្តន៍ ពង្រឹងសន្តិសុខនៅគោលដៅ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ គោលដៅច្រមុះជ្រូក គណះបញ្ជាការឯកភាព ឃាត់បានម៉ូតូល្មើសចូលតំបន់ក្រហម ចំនួន ៤គ្រឿង និង រថយន្ត១គ្រឿង អនុវត្តន៏បន្ទុកពិន័យតាមច្បាប់អន្តរការរបស់រដ្ឋបាលរាជធានីភ្នំ ពេញ ។

ក្នុងប្រតិបត្តិការនេះ​ដែរ​ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចូលរួមសរុប ៤៥ នាក់ និងបញ្ចប់នៅវេលាម៉ោង ៩​ និង១៥នាទីយប់ នាថ្ងៃខែឆ្នាំដដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print