ចាប់ខ្លួនមុខសញ្ញាវាយអ្នកដំណើរតាមផ្លូវម្នាក់នៅគគីរធំ

ចែករំលែក៖

ខេត្តកណ្តាល: មុខសញ្ញាក្មេងទំនើងនិងប្រើប្រាស់ថ្នាំញៀនម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលកាងនៅក្នុងភូមិនិងតែងតែធ្វើសកម្មភាពវាយអ្នកដំណើរតាមផ្លូវ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួនកាលពីវេលាម៉ោង៩,៣០នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ភូមិ-ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ចំណែក បក្ខពួក២នាក់ទៀតជិះម៉ូតូគេចបាត់ ។
ជនរងគ្រោះមានឈ្មោះហ៊ន ហ៊ាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសរយៈក្បាលដេជិត១០ថ្នេរ ។
លោកវង សែ អធិការរងនគរបាលស្រុកទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា មុនពេលចាប់ខ្លួន គឺផ្តើមចេញ ជនរងគ្រោះបានជិះម៉ូតូមកពីបុណ្យផ្ទះមិត្តភក្តិនៅវត្តស្ទឹងស្លូតឃុំ
អ្នកលឿងស្រុកពាមរក៏ខេត្តព្រៃវែង ពេលមកដល់ស្ពានអ្នកលឿង ជនល្មើសមានគ្នា៣នាក់ ជិះម៉ូតូ៣គ្រឿង ជិះតាមម៉ូតូជនរងគ្រោះ ឃើញសភាពមិន ស្រួលជនរងគ្រោះបានឈប់ ពេលនោះក្រុមជនល្មើសបានវាយម៉ូតូជនរងគ្រោះ បណ្តាលឲ្យបែកក្បាលម៉ូតូនិងយកអង្កត់អុសគប់ត្រូវក្បាលជនរងគ្រោះបណ្តាលអោយ
រងរបួសក្បាល រួចក៍នាំគ្នាជិះម៉ូតូគេចខ្លួន បន្ទាប់ពីទទួលបានពត៌មានកំលាំងប៉ុស្តិនគរបាលរដ្ឋបាលគគីរធំបានចុះដល់កន្លែងកើតហេតុនិង ស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនល្មើសឈ្មោះចាន់ ដារ៉ានៅវេលាម៉ោង១៩.៣០នាទីមកប៉ុស្តិដើម្បីសួរនាំនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី ៕សណ្តោស

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print