ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដេញចាប់បានព្រួតវាយស្ទើស្លាប់ បន្ទាប់ពីធ្វើសកម្មភាព កាច់សោកមូ៉តូ បានសម្រេច តែគ្មានវាសនា រត់រួច ចាប់បាន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅ ក្បែរហាងកាហ្វេ ហេង ហេង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ ម៉ៅ ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ប្រធានផ្នែក ទីផ្សារ ក្រុមហុ៊នលក់ផ្ទះល្វែង មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែក មូ៉តូ ដែលជនសង្ស័យ ធ្វើសកម្មភាពកាច់សោរកបានសម្រេច តែរត់មិនរួច ជិះបះ៉ចំផ្លូវទាល់នោះមានម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពុំមានពាក់ស្លាកលេខ ។ចំណែកជនសង្ស័យនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុខ្លួនបានជិះមូ៉តូ ចេញពី កន្លែងធ្វើការ ទៅផ្ទះបងប្អូន ក្បែរកន្លែង កើតហេតុ ដើម្បីចូលរកហូបទឹក លុះដើរចេញមកវិញ ស្រាប់តែ ឃើញជនសង្ស័យកាច់សោរកមូ៉តូ បានសម្រេចហើយ ជិះចាកចេញ ក្នុងហេតុការណ៍នេះ បានស្រែក ចោរៗ ផ្អើលអ្នកជិតខាង នាំគ្នាដេញតាមភ្លាមៗ ជាចៃដន្យ ជនសង្ស័យ ពេលដែលជិះមូ៉តូរត់គេច ទៅ ចូលតាមផ្លូវទាល់ ទៅមុខលែងរួច បត់ត្រឡប់ក្រោយ ជាឱកាសរបស់ជនរងគ្រោះ និងពលរដ្ឋ ទៅដល់តាមទាន់ល្មម ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ផ្តួលមូ៉តូចោល ព្យាយាម រត់ថ្មើរជើង តែមិនរួច ពលរដ្ឋឡោមព័ទ្ធជុំជិត ចាប់ក្របូចជាប់ នាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងស្ទើស្លាប់ ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបាន សមត្ថកិច្ចហៅរថយន្តសង្រ្គោះ ដឹកយកទៅសង្រ្គោះអាយុជីវិត ជាមុនសិន ទើបនាំខ្លួន មកធ្វើការដាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌដើម្បីចាត់កាបន្ត ។សុខាសែបជ័យ